Update៖ អ៊ុយក្រែន បានចូលរួមធ្វើសមយុទ្ធយោធា ជាមួយអង្គការណាតូ!

សម្ព័ន្ធមិត្តយោធាណាតូ បានបញ្ចប់ការធ្វើសមយុទ្ធ នៅសប្តាហ៍នេះ ដោយប្រទេសអ៊ុយក្រែន ក៏បានចូលរួមផងដែរ។

សម្ព័ន្ធមិត្ត លោកខាងលិចមួយនេះ
បានអភិវឌ្ឍន៍ ការប្រើប្រាស់យ៉ាងទូលំទូលាយ នៃប្រព័ន្ធយានដ្រូន។

សមយុទ្ធ នៅមូលដ្ឋានយោធាប្រទេសហូឡង់ ដែលមានការចូលរួមពីប្រទេសជាង២០ និងក្រុមហ៊ុនចំនួនប្រមាណ៥០ បានសាកល្បងប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីរកឃើញ និងប្រឆាំងយានដ្រូន និងវាយតម្លៃពីរបៀបដែលពួកគេធ្វើការរួមគ្នា។

សមយុទ្ធរយៈពេល១១ថ្ងៃ បានបញ្ចប់ដោយការបង្ហាញពី យានដ្រូនរាំងផ្លូវ និងប្រជ្រៀតចូល ក្នុងពេលនៃតួនាទីដ៏សំខាន់របស់ពួកគេនៅក្នុងសង្គ្រាមអ៊ុយក្រែន ត្រូវបានបង្ហាញជាថ្មីម្តងទៀត។

ការវាយប្រហារ ដោយយានដ្រូនរបស់អ៊ុយក្រែនទ្រង់ទ្រាយធំ មួយ បានបង្កឱ្យមានការផ្ទុះដ៏រញ្ជួយ នៅឃ្លាំងអាវុធធំរបស់រុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ទីក្រុងមូស្គូ កំពុងបង្កើនការផលិតយានដ្រូន រហូតដល់ជិត១,៤ លានគ្រឿង៕

Leave a Reply

Your email address will not be published. Required fields are marked *