Update៖ រុស្ស៊ីថា ខ្លួនបាញ់ទម្លាក់ដ្រូន របស់អ៊ុយក្រែនចំនួន១០១គ្រឿង! 

ក្រសួងការពារជាតិ នៃប្រទេសរុស្ស៊ី កាលពីថ្ងៃសៅរ៍(ទី២១ខែកញ្ញា)បានអះអាងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ។

បានបាញ់ទម្លាក់ដ្រូន អ៊ុយក្រែន ១០១គ្រឿង ក្នុងរយៈពេលមួយ យប់ នៅថ្ងៃសុក្រ។
ដោយមិនបង្កឱ្យមានការខូចខាតធ្ងន់ធ្ងរ ឬក៏មានអ្នកស្លាប់ និងរងរបួសឡើយ។

នៅក្នុងសារមួយបង្ហោះលើ Telegram ក្រសួងការពារជាតិរុស្ស៊ី បានគូសបញ្ជាក់ថា ដ្រូនរបស់អ៊ុយក្រែន ១០១គ្រឿង ត្រូវបានកម្ទេច និងស្ទាក់ចាប់ដោយប្រព័ន្ធការពារដែន អាកាសដែលកំពុងបំពេញភារកិច្ច។
ក្រសួងបន្ថែមថា ក្នុងចំណោមដ្រូនទាំងនេះមាន ៥៣គ្រឿង ត្រូវបានបាញ់ទម្លាក់នៅឯតំបន់ Bryansk ជាទីដែលអភិបាល នៃតំបន់នេះ បញ្ជាក់ថា មិនមានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ ឬរងរបួសនោះទេ ។
ខណៈដ្រូន១៨គ្រឿងផ្សេងទៀតត្រូវបានបាញ់ទម្លាក់ នៅឯតំបន់ Krasnodar និងតំបន់គ្រីមៀ។

រុស្ស៊ី កាលពីពេលថ្មីៗនេះ បានប្រកាសពីការបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនស្ទើររៀងរាល់ថ្ងៃ៕

Leave a Reply

Your email address will not be published. Required fields are marked *