ការបរិច្ចាគ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន មានចំនួនជាង៧០ម៉ឺននាក់!

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ។

មានបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានចូលរួមបរិច្ចាគ ថវិកា ដោយស្ម័គ្រចិត្តចូលរួមជាមួយរាជរដ្ឋា ភិបាលក្នុងកិច្ចការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ។
គឺមានចំនួនរហូតដល់ជាង៧០ម៉ឺននាក់ ។
ដោយទទួលថវិកាបានចំនួនជាង២១លានដុល្លារអា ។

ខណៈក្រុមការងារមូលនិធិនឹងត្រូវ បិទបញ្ចប់លែងទទួលយកនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ខាងមុខ។

ជាមួយគ្នានោះសម្តេចធិបតី ក៏បានប្រកាសថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះ បងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រ ទេសដែលបាននាំគ្នាបរិច្ចាគថវិកាដោយស្ម័គ្រចិត្តជាមួយរាជរដ្ឋាភិបាល៕

Leave a Reply

Your email address will not be published. Required fields are marked *