លោក ត្រាំ អះអាងថា បើខ្លួនចាញ់ឆ្នោតលើកនេះ នឹងមិនឈរឈ្មោះទៀតទេ!

លោក Donald Trump អតីតប្រធានាធិបតីអាមេរិក.មកពីគណបក្សសាធារណរដ្ឋ បាននិយាយថា លោកនឹងមិនឈរឈ្មោះប្រជែងតំណែង ជាប្រធានាធិបតីទៀតនោះទេ។

ប្រសិនបើរូបលោក ចាញ់ការបោះឆ្នោត នៅថ្ងៃទី០៥ ខែវិច្ឆិកា ខាងមុខនេះ។
គាត់និយាយថា នេះជាលើកចុងក្រោយហើយ សម្រាប់ខ្លួន…!។
-លោក ត្រាំ បានថ្លែងបែបនេះក្នុងបទសម្ភាសន៍ ជាមួយអ្នកកាសែតនិងចេញផ្សាយ កាលពីថ្ងៃអាទិត្យ (២២ខែកញ្ញា)។

នៅពេលត្រូវសួរថា តើលោកមើលឃើញខ្លួនឯងឈរឈ្មោះបោះឆ្នោតម្តងទៀតឬទេក្នុងរយៈពេល ៤ឆ្នាំខាងមុខ ប្រសិនបើលោកមិនទទួលបានជោគជ័យ ក្នុងកិច្ចប្រឹងប្រែងជាលើកទី៣ជាប់ៗគ្នាសម្រាប់តំណែងសេតវិមាន ។
លោកអតីតប្រធានាធិបតីវ័យ ៧៨ឆ្នាំរូបនេះ បានប្រាប់ថា ទេខ្ញុំមិនឈរឈ្មោះទៀតទេ។
ខ្ញុំគិតថានេះនឹងក្លាយជាលើកចុងក្រោយហើយ។
សង្ឃឹមថាយើងនឹងទទួលបានជោគជ័យទៅចុះ។

លោក Trump ប្រឈមមុខនឹងការប្រកួតប្រជែងដ៏តឹងតែងមួយប្រឆាំងនឹងអនុប្រធានាធិបតីអាមេរិកខាងគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris ជាមួយនឹងការស្ទង់មតិបង្ហាញបេក្ខភាពទាំងពីររូបតាមពីក្រោយគ្នាយ៉ាងប្រកៀកប្រកិតនៅក្នុងរដ្ឋប្រទាញប្រទង់សំខាន់ៗដែលទំនងជាអាចកំណត់អ្នកឈ្នះ។
ខណៈលោកស្រី Harris ហាក់ទទួលបានសន្ទុះគាំទ្រខ្លាំងជាងក្នុងការស្ទង់មតិទូទាំងប្រទេស។

លោក Trump បានចាប់ផ្តើមកិច្ចប្រឹងប្រែងបោះឆ្នោតឡើងវិញជាលើកដំបូងរបស់លោកសម្រាប់ការបោះឆ្នោតឆ្នាំ២០២០ ។
នៅថ្ងៃតែមួយដែលលោកឡើងកាន់តំណែងកាលឆ្នាំ២០១៧ ហើយបានប្រកាសកិច្ចប្រឹងប្រែងបោះឆ្នោតឡើងវិញចុងក្រោយបង្អស់របស់ខ្លួនក្នុងតំណែងសេតវិមានកាលពី ២ឆ្នាំមុនក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ លោកស្រី Harris វ័យ ៥៩ឆ្នាំ បានហៅការប្រកួតប្រជែងនេះថា ជាពេលវេលាដ៏សំខាន់សម្រាប់លទ្ធិប្រជាធិបតេយ្យ៕

Leave a Reply

Your email address will not be published. Required fields are marked *