ទំនាស់នៅវត្តកញ្ចំ.ស្រុកពារាំង មកពីជាងជំពាក់ថ្លៃគ្រឿងសំណង់ជិត១០០លានរៀល ប៉ុន្តែអាចារ្យគណៈកម្មការមិនទទួលដឹងឮនឹងមិនសង!

(ព្រៃវែង)៖ ជម្លោះរវាងអាចារ្យគណៈកម្មការ(វត្តកញ្ចំ)ស្ថិតនៅភូមិកញ្ចំ(ក) ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង និងជាងម៉ៅការជួសជុលសាលាឆាន់ កំពុងក្លាយជាប្រធានបទក្ដៅ នៅលើបណ្ដាញសង្គម…!។

-ខណៈភាគីជាង.បានធ្វើការជួសជុលតាមកិច្ចសន្យា រហូតជំពាក់ប្រាក់ថ្លៃគ្រឿងសំណង់ ជិត១០០លានរៀល..!។
បែរជាលោកអាចារ្យគណៈកម្មការ ឱ្យបញ្ឈប់ការជួសជុល ទាំងកណ្ដាលទី ដោយមិនទទួលដឹងឮ និងមិនទូទាត់ថ្លៃខាតបង់អ្វីឡើយ….!។

-ពោលគឺ អាចារ្យគណៈកម្មការ អះអាងថា មូលហេតុមកពី”ជាងសាងសង់ដំបូង ធ្វើខុសបច្ចេកទេស បណ្ដាលឱ្យបាក់ស្រុត”។
លុះជាងម៉ៅការជួសជុលបន្ត ធ្វើចុះធ្វើឡើង នៅតែស្រុតដដែល សាលាឆាន់ប្រើការមិនកើត..!។
ទើបពុទ្ធបរិស័ទចំណុះជើងវត្ត សម្រេចមិនសងជាងម៉ៅការជួសជុលតែម្ដងទៅ ដោយបង្វែរលុយ យកទៅសាងសង់សាលាឆាន់ថ្មី១ទៀត នៅទីតាំងក្បែរគ្នា..!។

សូមជម្រាបថា សាលាឆាន់ នៅ(វត្តកញ្ចំ)ដែលបានផ្អាកការសាងសង់នោះ មានទំហំ.បណ្ដោយ៣៦ម៉ែត្រ ទទឹង២៥ម៉ែត្រ កំពស់២១ម៉ែត្រ..!។
ដោយជាងទទួលម៉ៅការ ជួសជុលកែច្នៃលែងឱ្យបាក់ស្រុត និងសាងសង់បន្ថែម ក្នុងតម្លៃ១៧៣.០០០ដុល្លារ។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយ(ដើមរាំង) នៅថ្ងៃទី២១.០៩.២០២៤ លោក ប៉ី សុផាន់ណា ជាងម៉ៅការជួសជុលសាលាឆាន់ បានលើកឡើងថា ខ្លួនទទួលជួសជុលសាលាឆាន់មួយនេះ..!។គឺតាមសំណើរបស់ព្រះសង្ឃ អាចារ្យគណៈកម្មការពីមុន និងមានលិខិតកិច្ចព្រមព្រៀង ដោយមានការទទួលស្គាល់ដឹងឮពីអាជ្ញាធរទៀតផង! មិនមែនមកលួចជួសជុលស្ងាត់ៗនោះទេ..!។

លុះដល់អំឡុងឆ្នាំ២០២៣ ស្រាប់តែអាចារ្យគណៈកម្មការថ្មី ឱ្យខ្លួនផ្អាកការជួសជុល.ដោយមិនទទួលដឹងឮរាល់ការខាតបង់ នឹងមិនទូទាត់សងអ្វីទាំងអស់…។

ខណៈដែលខ្លួន ធ្វើការជួសជុលបានប្រមាណជា៦០% បើគិជាលុយស្មើនឹងជាង៨០.០០០ដុល្លារ។
ក្នុងនោះ លោកទើបនិងបើកលុយបានជាង៤០.០០០ដុល្លារប៉ណ្ណោះ ពោលគឺវត្តនៅខ្វះលុយជាង៤០.០០០ដុល្លារទៀត ទាំងដែលរូបលោក ជំពាក់ថ្លៃគ្រឿងសំណង់ ជាង៩០លានរៀល..។

បើតាមលោក ប៉ី សុផាន់ណា កន្លងមកខ្លួនបានតាមសម្របសម្រួល និងតាមទារលុយ ពីអាចារ្យគណៈកម្មការ ជាបន្តបន្ទាប់..!។
ប៉ុន្តែ អាចារ្យគណៈកម្មការ បែរជាឆ្លើយថា មិនដឹងមិនឮ នឹងមិនសងអ្វីទាំងអស់ដោយថែមទាំងរុញខ្លួន ឱ្យដើរប្ដឹងទៀតផង…!។

-ដោយហេតុថា ជំពាក់ប្រាក់គេច្រើន មកពីម៉ៅការជួសជុលសាលាឆាន់ និងគ្មានលទ្ធភាពសង..!។
លោក ប៉ី សុផាន់ណា ក៏បានប្ដឹងទៅសាលាឃុំកញ្ចំ ប៉ុន្តែលោកមេឃុំ គ្មានដំណោះស្រាយនោះឡើយ។
ក្រោយមកទៀត ខ្លួនក៏បានប្ដឹងចូលរដ្ឋបាលស្រុកពារាំង ដើម្បីឱ្យជួយរកដំណោះស្រាយ..!។

តែផ្ទុយទៅវិញរយៈពេលជិត១ឆ្នាំហើយ អាជ្ញាធរឃុំ.ស្រុក.និងមន្ត្រីជំនាញ គ្មានវិធានការដោះស្រាយទាល់តែសោះ…!។
ទើបខ្លួនស្នើដល់សារព័ត៌មាន(ដើមរាំង)ជួយផ្សព្វផ្សាយ ជាដំណឹងទៅកាន់ថ្នាក់ដឹកនាំ ដើម្បីឱ្យជួយអន្តរាគមន៍ រកដំណោះស្រាយឱ្យខ្លួន ដោយក្ដីអនុគ្រោះ…!។

-ជាការឆ្លើយតប លោកអាចារ្យគណៈកម្មការ បានបំភ្លឺប្រាប់(ដើមរាំង)ថា មូលហេតុមកពី ជាងសាងសង់ដំបូង ធ្វើខុសបច្ចេកទេស បណ្ដាលឱ្យបាក់ស្រុត…!។
លុះជាងម៉ៅការជួសជុលបន្ត ធ្វើចុះធ្វើឡើង នៅតែស្រុតដដែល.សាលាឆាន់ប្រើការមិនកើត.ត្រូវទុកចោល.!។

ទើបពុទ្ធបរិស័ទចំណុះជើងវត្ត សម្រេចមិនសងជាងម៉ៅការជួសជុលតែម្ដងទៅ ដោយបង្វែរលុយ យកមកកសាងសង់សាលាឆាន់ថ្មី១ទៀត នៅទីតាំងក្បែរគ្នា..!។

បើតាម គណៈកម្មការ ពួកខ្លួនក៏បានដឹងដែរថា ជាងម៉ៅការខាតបង់ចំពោះការជួសជុល ប៉ុន្តែបើពុទ្ធបរិស័ទចំណុះជើងវត្ត មិនសងតើឱ្យខ្លួនជាគណៈកម្មការ ធ្វើម៉េចតើបានលុយពីណាមកសង..?។

គណៈកម្មការ ក៏បានបង្ហើបថា ដំណោះស្រាយអាចមាន ប្រសិនបើ អាជ្ញាធរ ចុះប្រជុំផ្សព្វផ្សាយ ប្រាប់ពុទ្ធបរិស័ទ ឱ្យបើកចិត្ត ក្នុងការជួយដោះស្រាយបំណុលជាង..!។
ក្នុងនោះ ប្រសិនបើ ពុទ្ធបរិស័ទ ជួយចំពោះការខាតបង់របស់ជាង គឺអាចារ្យគណៈកម្មការ នឹងមិនជំទាស់អ្វីឡើយ.បើទោះបីជាសាលាឆាន់នោះ ត្រូវទុកចោល និងប្រើការមិនកើតក៏ដោយ..!។

ក្នុងរឿងនេះ នៅរសៀលទី២២.០៩.២០២៤(ដើមរាំង)បានសុំការបំភ្លឺពីលោក លី សិទ្ធី ប្រធានមន្ទីរធម្មការ និងសាសនាខេត្តព្រៃវែងប៉ុន្តែទូរស័ព្ទចូលហើយគ្មានអ្នកទទួល.!។

-រីឯលោក ចេម ប្រា អភិបាលស្រុកពារាំង បានថ្លែងយ៉ាងខ្លីថា លោកកំពុងសម្របសម្រួលលើកិច្ចការងារនេះ…!។

-ចំពោះលោក អ៊ិត ស៊ីម មេឃុំកញ្ចំបានថ្លែងថា ករណីខាងលើកន្លងមកឃុំធ្លាប់បានដោះស្រាយដែរ ប៉ុន្តែមិនត្រូវគ្នា ហើយភាគីជាង ក៏បានប្ដឹងបន្តទៅសាលាស្រុកទៀត គឺផុតដៃឃុំហើយ..។

បើតាមលោកមេឃុំ ដើមចមដំបូង ជាងទី១.សាងសង់មិនទាន់រួចរាល់ផងក៏ស្រាប់តែស្រុតសាលាឆាន់..!។
បន្ទាប់មកជាងទី២ បានម៉ៅការជួសជុលបន្ត ពីព្រះសង្ឃនិងគណៈកម្មការមុន..!។
លុះជាងទី២ ធ្វើការជួសជុលទៅ ក៏នៅតែស្រុតដដែល.ទើបកើតជាទំនាស់ជាមួយ អាចារ្យគណៈកម្មការថ្មី។

-ចំពោះសំនួរថា តើពុទ្ធបរិស័ទចំណុះជើងវត្ត មិនព្រមសងលុយជាងឬយ៉ាងណា…?។
-ត្រង់ចំណុចនេះលោកមេឃុំ បានឆ្លើយថា ខ្ញុំមិនដឹងទេ…!។

-យ៉ាងណាក៏ដោយ ពលរដ្ឋទូទៅជាពិសេសក្រុមគ្រួសារជាងម៉ៅការជួសជុលសាលាឆាន់ខាងលើ.។
សូមស្នើយ៉ាងទទូចដល់ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ឯកឧត្ដម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាអន្តរាគមន៍ ជួយរកដំណោះស្រាយ បញ្ចប់វិវាទមួយនេះដោយក្ដីអនុគ្រោះ ខណៈអ្នកលក់គ្រឿងសំណង់ តាមទារលុយពីជាងម៉ៅការសឹងតែរាល់ថ្ងៃ៕

Leave a Reply

Your email address will not be published. Required fields are marked *