Update៖ អ៊ីស្រាអែល​ វាយប្រហារលើផ្ទ១ខ្នង​នៅ​ភាគ​កណ្តាល​ហ្គាហ្សា ស្លាប់៤នាក់!

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានកំណត់គោលដៅលើផ្ទះមួយកន្លែង នៅកណ្តាលហ្គាហ្សាស្ទ្រីប កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់ម្តាយ និងកុមារប៉ាឡេស្ទីនសរុប៤នាក់…!។

យោងតាមទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន Wafa យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារផ្ទះរបស់គ្រួសារ “Abu Samek” នៅជិតមន្ទីរពេទ្យ Al-Aqsa Martyrs ក្នុងទីក្រុង Deir al-Balah ។

ការ​វាយ​ប្រហារ​នេះ​ ក៏​បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​នាក់​រង​របួស​ផង​ដែរ។

នៅទីក្រុង Gaza ឧទ្ធម្ភាគចក្រអ៊ីស្រាអែល បានបើកការបាញ់ប្រហារទៅលើផ្ទះនៅក្នុងសង្កាត់ Zeitoun ហើយសង្កាត់នានានៅភាគនិរតីនៃទីក្រុងក៏ត្រូវបានបាញ់ប្រហារដោយកាំភ្លើងធំរបស់អ៊ីស្រាអែលផងដែរ។

ចាប់តាំងពីការចាប់ផ្តើមនៃការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃទី៧ ខែតុលាឆ្នាំមុន យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន 41,431 នាក់ត្រូវបានសម្លាប់ ក្នុងនោះមានកុមារចំនួន 16,795 នាក់ និងស្ត្រី 11,378 នាក់ និង 95,818 នាក់ផ្សេងទៀតបានរងរបួស៕

Leave a Reply

Your email address will not be published. Required fields are marked *