Update៖ លីបង់ អះអាងថាមានតែអាមេរិកទេ ដែលអាចបញ្ឈប់អ៊ីស្រាអែល កុំឱ្យវាយប្រហារលើលីបង់ តទៅទៀត!

លីបង់ បាននិយាយថា មានតែអាមេរិកប៉ុណ្ណោះ ដែលអាចបញ្ចប់ការបាញ់ផ្លោងដ៏ខ្លាំងក្លា របស់អ៊ីស្រាអែល មកលើប្រទេសលីបង់…!។

ខណៈការវាយកលុករបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស៥៦៩នាក់ហើយ ក្នុងនោះកុមារ៥០នាក់ និងមនុស្សចំនួន១.៨៣៥នាក់ រងរបួសក្នុងប្រទេសលីបង់។

រដ្ឋមន្ត្រីការបរទេសលីបង់ លោក Abdallah Bou Habib បានធ្វើសុន្ទរកថា លោក Biden គ្មានភាពរឹងមាំ និងគ្មានការសន្យា។
ហើយបាននិយាយថា សហរដ្ឋអាមេរិក គឺជាប្រទេសតែមួយគត់ ដែលអាចធ្វើឱ្យមានការផ្លាស់ប្តូរស្ថានការណ៍ នៅមជ្ឈិមបូព៌ា ក៏ដូចជាទាក់ទង នឹងប្រទេសលីបង់។
ទីក្រុងវ៉ាស៊ីនតោន គឺជាសម្ព័ន្ធមិត្តដ៏យូរលង់របស់អ៊ីស្រាអែល និងជាអ្នកផ្គត់ផ្គង់អាវុធធំបំផុត…!។

ការវាយលុកថ្មីប្រឆាំងនឹងក្រុមហេសបូឡា បានធ្វើឱ្យមានក្ដីបារម្ភយ៉ាងខ្លាំងថា ជម្លោះជិតមួយឆ្នាំរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស នៅតំបន់ហ្កាហ្សាកំពុងរីករាលដាល និងអាចបង្កអស្ថិរភាពនៅមជ្ឈិមបូព៌ា។

ចក្រភពអង់គ្លេស បានជំរុញឱ្យប្រជាពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសលីបង់ ហើយបាននិយាយថា ខ្លួនកំពុងបញ្ជូនកងទ័ពចំនួន៧០០ នាក់ទៅកាន់ប្រទេសកោះហ្ស៊ីប ដើម្បីជួយពលរដ្ឋរបស់ខ្លួនក្នុងការជម្លៀសចេញ៕

Leave a Reply

Your email address will not be published. Required fields are marked *