ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃអង្គារ(ទី២៤ខែកញ្ញា)បាននិយាយថា សង្គ្រាមកំពុងកើតមានយ៉ាងពេញបន្ទុក នៅមជ្ឈិមបូព៌ា។ ដោយលោក ជំរុញឱ្យបណ្ដាមេដឹកនាំនានា ស្វែងរកដំណោះស្រាយ ការទូតទាំងនៅលីបង់ និងហ្គាហ្សា…!។
លោក Biden បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ។
បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ចូលក្នុងប្រទេសលីបង់ ដាក់គោលដៅទៅលើក្រុម ហេសបូឡា និងបានសម្លាប់មនុស្សជាង ៥០០នាក់។
លោក បៃដិន ថា សង្គ្រាមពេញបន្ទុកមិនស្ថិតនៅក្នុងផលប្រយោជន៍របស់នរណាម្នាក់ឡើយ ។
លោកបន្តថា ទោះបីស្ថានការណ៍កាន់តែយ៉ាប់យ៉ឺនខ្លាំងក៏ដោយ ក៏ដំណោះស្រាយការទូត នៅតែអាចធ្វើទៅបាន។
ដោយនិយាយអំពីជម្លោះ ដែលកំពុងកើនឡើងនៅលីបង់ ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយថា តាមពិតទៅ វានៅតែជាផ្លូវតែមួយគត់ឆ្ពោះទៅរកសន្តិសុខយូរអង្វែង ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋមកពីប្រទេសទាំងពីរ ត្រឡប់ទៅផ្ទះរបស់ពួកគេវិញតាមព្រំដែនដោយសុវត្ថិភាព។
ហើយនោះជាអ្វីដែលយើងកំពុងធ្វើដោយមិនខ្លាចនឿយហត់ ដើម្បីសម្រេចបានកិច្ចព្រមព្រៀងនេះ។
ការបង្ហូរឈាម នៅក្នុងប្រទេសលីបង់ បានកើតមានឡើងបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងជាច្រើនខែរបស់សហរដ្ឋអាមេរិក ក្នុងការស្វែងរកបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅក្នុងដែនដី ហ្គាហ្សាប៉ាឡេស្ទីន ត្រូវបរាជ័យ៕