ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅ ពាសពេញរដ្ឋធានីគីតូ នៃប្រទេសអេក្វាឌ័រ កាលពីថ្ងៃអង្គារ(ទី២៤ កញ្ញា) បង្កជាផ្សែងដ៏ក្រាស់ ដែលបានគំរាមកំហែងដល់ផ្ទះសម្បែងអ្នកស្រុក….!។
លោកប្រធានាធិបតី ដានីញែល ណូបូអា (Daniel Noboa) បាននិយាយថា កងកម្លាំងត្រូវបានដាក់ពង្រាយ ដើម្បីពន្លត់ភ្លើង។
ដែលបានចាប់ផ្តើម នៅពាក់កណ្តាលថ្ងៃត្រង់នៅក្នុងតំបន់ ក្វ័រពូឡូ (Guapulo) ហើយបានរាលដាលបន្តិចម្តងៗទៅកាន់លំនៅដ្ឋានរបស់អ្នកស្រុក និងតំបន់ព្រៃឈើនៅក្បែរនោះ។
អ្នកស្រុកបាននិយាយថា ពួកគេប្រឹងប្រែងទាំងអស់សង្ឃឹម ដើម្បីព្យាយាមពន្លត់អណ្ដាតភ្លើង។
ពុំមានអ្នកស្លាប់ ឬរបួសធ្ងន់ធ្ងរត្រូវបានគេរាយការណ៍ឡើយ។
ក្រុមពន្លត់អគ្គិភ័យ របស់ទីក្រុងគីតូបាននិយាយថា កងកម្លាំងរបស់ខ្លួនត្រូវបានដាក់ពង្រាយទាំងស្រុង ហើយអង្គភាពបន្ត ទប់ទល់នឹងចំហេះពេញមួយយប់។
គ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់អេក្វាឌ័រ ក្នុងរយៈពេលជាង ៦០ឆ្នាំ បានធ្វើឱ្យប្រទេសដែលពឹងផ្អែកលើវារីអគ្គិសនីមួយនេះធ្លាក់ចូលទៅក្នុងវិបត្តិថាមពល ខណៈអាងស្តុកទឹកដែលថយចុះ បង្កការប៉ះពាល់ដល់ទំនប់វារីអគ្គិសនី៕