អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានជំរុញឱ្យប្រទេសនានា ដែលមានអាវុធនុយក្លេអ៊ែរ ចូលរួមនៅក្នុងការរំសាយអាវុធចោល…។
លោក Guterres បានថ្លែងអំពីបញ្ហានេះទៅកាន់កិច្ចប្រជុំគណៈប្រតិភូជាន់ខ្ពស់ មកពីជុំវិញពិភពលោក នៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក។
ការជួបប្រជុំ ធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍(ទី២៦ខែកញ្ញា) ដែលអង្គការសហប្រជាជាតិ ប្រារព្ធទិវាអន្តរជាតិសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង។
ប្រមុខអង្គការសហប្រជាជាតិ បាននិយាយថា ការកើនឡើងការគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ បានឈានដល់កម្រិតព្រួយបារម្ភខ្លាំង។
មនុស្សជាច្រើន បានឮពីការគំរាមកំហែងក្នុងការប្រើអាវុធនុយក្លេអ៊ែរ។
ការព្រមានរបស់លោក Guterres ធ្វើឡើងស្របពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានគំរាមប្រើអាវុធនុយក្លេអ៊ែរ។
លោក Guterres បានអំពាវនាវឱ្យប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ត្រឡប់ទៅរកដំណើរការកាត់បន្ថយអាវុធនុយក្លេអ៊ែរ៕