សហភាពអឺរ៉ុប (EU) កាលពីថ្ងៃព្រហស្បតិ៍(ទី២៦ខែកញ្ញា) បានជំរុញដល់ប្រទេសលីបង់ និងអ៊ីស្រាអែល ឱ្យអនុវត្តបទឈប់បាញ់..!។
គណៈប្រតិភូ EU ប្រចាំប្រទេសលីបង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យើងជំរុញឲ្យ ភាគីទាំងពីរ អនុវត្តជាបន្ទាន់នូវបទ៖ ឈប់បាញ់ នៅទូទាំងខ្សែបន្ទាត់ពណ៌ខៀវដែលមានប្រសិទ្ធភាព និងបញ្ចប់ការគំរាមកំហែងឆ្លងព្រំដែនភ្លាមៗ ។
ហើយធ្វើការឆ្ពោះទៅរកការអនុវត្តពេញលេញ និងដោយស្មើភាពគ្នានូវសេចក្តីសម្រេចលេខ ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីធានាការវិល ត្រឡប់ប្រកបដោយសុវត្ថិភាពនៃប្រជាជនភៀសខ្លួនទាំងសងខាង ជាផ្នែកនៃដំណោះស្រាយដ៏ទូលំទូលាយដែលសម្រេចបាន។
សេចក្តីថ្លែងការណ៍ បានកត់សម្គាល់ថា ការកើនឡើងភាពតានតឹងណាមួយបន្ថែមទៀត នឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរសម្រាប់តំបន់ និងលើសពីនេះ។
ដោយអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យប្រមូលផ្តុំក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងការទូតដែលកំពុងបន្ត។
សហភាពអឺរ៉ុប ក៏បានបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ខ្លួន ចំពោះប្រទេសលីបង់៕