ព្យុះកំបុតត្បូង បោកបក់លើភាគអាគ្នេយ៍របស់អាមេរិក ស្លាប់៤៤នាក់!

ខ្យល់ព្យុះកំបុតត្បូង(ហឺរីខិនហេលេន)បានវាយប្រហារ បំផ្លិចបំផ្លាញដ៏ធំសម្បើមនៅទូទាំងរដ្ឋផ្លរីដា និងភាគអាគ្នេយ៍សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ(ទី២៧ខែកញ្ញា) ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 44នាក់។

មុនធ្វើដំណើរឆ្ពោះទៅភាគខាងជើងកាត់រដ្ឋ Georgia ហើយឆ្លងចូលទៅដល់រដ្ឋ Tennessee ព្រមទាំងរដ្ឋ Carolina ទាំងពីរ ព្យុះ Helene បានវាយប្រហារចំតំបន់ Big Bend នៃរដ្ឋ Florida ។
ក្នុងទម្រង់ជាព្យុះហឺរីខិនកម្រិតទី៤ ដែលមានកម្លាំងខ្យល់បក់យ៉ាងខ្លាំងក្លា គឺរហូតដល់២២៥គីឡូម៉ែត្រក្នុង១ម៉ោង។

លុះមកដល់រសៀលថ្ងៃសុក្រ ព្យុះ Helene ក៏បានថយចុះថាមពល មកនៅត្រឹមជា ព្យុះត្រូពិក ។
ដែលមានកម្លាំងខ្យល់ត្រឹម ៥៥គីឡូម៉ែត្រក្នុង១ម៉ោង ប៉ុន្តែវាបានបន្សល់ទុកទិដ្ឋភាពនៃការបំផ្លិចបំផ្លាញ និងជន់លិចធ្ងន់ធ្ងរ នៅតាម​កន្លែងដែលបានព្យុះនេះ បានបោកបក់កាត់។

គួរបញ្ជាក់ថា ក្នុងចំណោមអ្នកដែលបានបាត់បង់ជីវិត ដោយសារការវាយប្រហារនៃព្យុះ Helene គឺមានយ៉ាងហោច៧នាក់ នៅរដ្ឋ Florida, ១៥នាក់នៅរដ្ឋ Georgia ២នាក់នៅរដ្ឋ North Carolina និងយ៉ាងហោច២០នាក់ នៅរដ្ឋ South Carolina៕

Leave a Reply

Your email address will not be published. Required fields are marked *