ប៉ូលិសកំពុងតាមចាប់ខ្មាន់កាំភ្លើង ករណីបាញ់សម្លាប់រង្គាលនៅអាហ្វ្រិកខាងត្បូង!

កម្លែងប៉ូលិស បាននិយាយថា មនុស្ស១៧ នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារ ដ៏រង្គាលមួយនៅក្នុងទីក្រុងដាច់ស្រយាលមួយនៅអាហ្វ្រិកខាងត្បូង។

-ខណៈកងកម្លាំងប៉ូលិស កំពុងតាមប្រមាញ់ជនល្មើស…!។

ប៉ូលិសបាននិយាយថា ផ្ទះចំនួន២ ក្នុងទីប្រជុំជន Lusikisiki នៅតំបន់ Eastern Cape ត្រូវបាន កំណត់គោលដៅ ដោយស្ត្រី១២នាក់ និងបុរសម្នាក់បានស្លាប់នៅក្នុងទីតាំងមួយ និងស្ត្រី៣នាក់ និងបុរសម្នាក់នៅទីតាំងទីពីរ។

នគរបាលអាហ្វ្រិកខាងត្បូងបាននិយាយថា ជនរងគ្រោះទី១៨ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យ។
ក្រុមរដ្ឋមន្ត្រី និងស្នងការនឹងធ្វើសន្និសីទថ្នាក់ជាតិនៅម៉ោង ១៣:០០ ថ្ងៃសៅរ៍ ម៉ោងក្នុងប្រទេសអាហ្វ្រិកខាងត្បូង៕

Leave a Reply

Your email address will not be published. Required fields are marked *