លិចទូកនៅនីហ្សេរីយ៉ា រកឃើញសាកសព១៦នាក់ ខណៈបាត់ខ្លួនជាង១០០នាក់!

អាជ្ញាធរ បានរាយការណ៍អំពីការរកឃើញសាកសពចំនួន១៦ ក្នុងចំណោមអ្នកដំណើរដែលបាត់ខ្លួនចំនួន១៥០នាក់..!។

ករណីលិចទូកនៅក្នុងរដ្ឋ Niger ភាគខាងជើងភាគកណ្តាល ប្រទេសនីហ្សេរីយ៉ា។

លោក Abdullahi Baba Arah អគ្គនាយកនៃទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នរដ្ឋ Niger បានបញ្ជាក់ប្រាប់ Anadolu កាលពីថ្ងៃព្រហស្បតិ៍ថា អ្នកស្លាប់រួមមានស្ត្រីពីរនាក់ និងបុរស១៤នាក់ ។

ក្នុង​ចំណោម​អ្នក​ដំណើរ​ទាំង​នោះ មាន​បុគ្គល​មក​ពី​រដ្ឋ Kwara រួម​ទាំង​ប្រធាន​ភូមិ Old Gbajiko ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ឧបទ្ទវហេតុ​នោះ។

លោក Baba បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះនៅតែកំពុងដំណើរការ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតបន្ថែម ដោយនិយាយថា “សាកសពចំនួន១៧នាក់ រួមទាំងស្ត្រី២នាក់ និងបុរស១៤នាក់ត្រូវបានគេរកឃើញ” ។

លោក Ahmed Suleiman ស្នងការរដ្ឋ Niger សម្រាប់កិច្ចការមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ បានរាយការណ៍ថា ទូកកំពុងដឹកអ្នកដំណើរជិត៣០០ នាក់ ភាគច្រើនជាស្ត្រី និងកុមារ ពីសហគមន៍ Mundi ទៅកាន់ Gbajibo សម្រាប់ការប្រារព្ធពិធីមួយ។

យោងតាមក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មានមនុស្សចំនួន ១៥០នាក់ នៅតែមិនរកឃើញបន្ទាប់ពីការលិចទូកកាលពីល្ងាចថ្ងៃអង្គារនៅក្នុងតំបន់ Mokwa នៃប្រទេសនីហ្សេរីយ៉ា។
កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងបន្តស្វែងរកអ្នកនៅរស់រានមានជីវិតបន្ថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *