កងទ័ពអ៊ីស្រាអែល បានអះអាងកាលពីថ្ងៃព្រហស្បតិ៍(ទី៣ខែតុលា) ថាខ្លួន បានសម្លាប់សមាជិកក្រុម Hezbollah ១៥នាក់។
នៅក្នុងការវាយប្រហារ តាមអាកាសលើអគារ១នៅភាគខាងត្បូង ប្រទេសលីបង់…!។
សេចក្តីថ្លែងការណ៍មួយបាននិយាយថា ការវាយប្រហារបានផ្តោតទៅលើក្រុង Bint Jbeil កាលពីល្ងាចថ្ងៃពុធ ដោយចោទប្រកាន់ថា អាវុធត្រូវបានរក្សាទុក នៅក្នុងអគារនោះ។
កងទ័ពបាននិយាយថា យន្តហោះចម្បាំងរបស់ខ្លួន បានវាយប្រហារគោលដៅរបស់ក្រុមហេសបូឡាប្រហែល២០០ កន្លែងក្នុងប្រទេសលីបង់។
យ៉ាងណាមិញ មិនមានការអត្ថាធិប្បាយពីក្រុមហេសបូឡា លើការអះអាងរបស់អ៊ីស្រាអែលនោះទេ..!។
កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារផ្លូវអាកាសថ្មីមួយនៅក្រុងបេរូត និងទីប្រជុំជនជាច្រើននៅភាគខាងត្បូង និងភាគខាងកើតលីបង់កាលពីថ្ងៃព្រហស្បតិ៍។
ចំណែកក្រុមហេសបូឡា បាននិយាយថា ខ្លួនបានកំណត់គោលដៅដោយការដាក់ពង្រាយគ្រាប់រ៉ុក្កែតរបស់ទាហានអ៊ីស្រាអែល នៅក្នុងការតាំងទីលំនៅ Sa’sa និង Shumera នៅភាគខាងជើងប្រទេសអ៊ីស្រាអែល។
អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ ចាប់តាំងពីថ្ងៃទី 23 ខែកញ្ញា ។
ទៅលើអ្វីដែលខ្លួនហៅថាគោលដៅរបស់ក្រុមហេសបូឡា នៅទូទាំងប្រទេសលីបង់ ដែលបានសម្លាប់ជនរងគ្រោះជាង 1,100 មកទល់ពេលនេះ នេះបើយោងតាមក្រសួងសុខាភិបាលលីបង់។
យុទ្ធនាការពីលើអាកាសគឺជាការកើនឡើងនៅក្នុងសង្គ្រាមឆ្លងព្រំដែនរយៈពេលមួយឆ្នាំរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុកដ៏ឃោរឃៅរបស់ទីក្រុង Tel Aviv លើតំបន់ហ្គាហ្សាស្ទ្រីប ដែលបានសម្លាប់មនុស្សជិត 41,800 នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីឆ្នាំមុន។
យោងតាមអាជ្ញាធរលីបង់ យ៉ាងហោចណាស់មនុស្សចំនួន 1,928 នាក់ត្រូវបានសម្លាប់ ជាង 9,200 នាក់បានរងរបួស និង 1.2 លាននាក់ផ្សេងទៀតបានផ្លាស់ទីលំនៅ។
ទោះជាយ៉ាងណា សហគមន៍អន្តរជាតិបានព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់អាចបង្កើនជម្លោះ Gaza ទៅជាសង្គ្រាមក្នុងតំបន់កាន់តែទូលំទូលាយ៕