លោក Donald Tusk ត្រូវបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថ្មីរបស់ប៉ូឡូញ!

លោក Donald Tusk កាលពីល្ងាចថ្ងៃចន្ទ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសប៉ូឡូញ។  លោក Marcin Masalerek ប្រធានការិយាល័យប្រធានាធិបតី បានប្រាប់វិទ្យុ RMF FM កាលពីថ្ងៃចន្ទថា រដ្ឋាភិបាលរបស់លោកTusk ទំនងជានឹងស្បថចូលកាន់តំណែងនៅថ្ងៃពុធ។

លោក Tusk បាននិយាយបន្ទាប់ពីការបោះឆ្នោតថា “ខ្ញុំមិនអាចធ្វើអ្វីផ្សេងបានទេ ខ្ញុំត្រូវតែត្រលប់មកវិញ” ។ លោក Tusk ដែលមានអាយុ 66 ឆ្នាំគឺជានាយករដ្ឋមន្ត្រីនៅចន្លោះឆ្នាំ 2007 និង 2014 មុនពេលគាត់ក្លាយជាប្រធានក្រុមប្រឹក្សាអឺរ៉ុប។

គួរជម្រាបថា លោក Mateusz Morawiecki នាយករដ្ឋមន្ត្រី ដែល​ផុត​អាណត្តិ​កាលពី​ថ្ងៃ​ចន្ទ បាន​បាត់បង់​ការ​បោះឆ្នោត​ទុកចិត្ត លើ​រដ្ឋាភិបាល​របស់​លោក ក្នុង​សភា​ជាន់​ទាប (Sejm) ដោយ​សំឡេង 266-190៕

Leave a Reply

Your email address will not be published. Required fields are marked *