នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានធ្វើការព្រមាន កាលពីថ្ងៃអង្គារ(ទី៨ខែតុលា)ថា ប្រទេសលីបង់ អាចនឹងការបំផ្លិចបំផ្លាញដូចដែនដីហ្គាហ្សាអញ្ចឹង…!។
ខណៈអ៊ីស្រាអែល បង្កើនការវាយលុក ដោយថ្មើរជើងរបស់ខ្លួនប្រឆាំងក្រុមហេសបូឡា នៅតាមបណ្តោយផ្នែកខាងត្បូងនៃឆ្នេរសមុទ្ររបស់លីបង់..!។
ការព្រមានរបស់លោក Netanyahu បានធ្វើឡើងស្របពេលយោធាអ៊ីស្រាអែល បានដាក់ពង្រាយទាហានបន្ថែមទៀត និងបានជំរុញឱ្យ ជនស៊ីវិលនៅតំបន់ឆ្នេរត្រូវជម្លៀសចេញ…!។
លោក Netanyahu បាននិយាយក្នុងសុន្ទរកថា តាមវីដេអូដែលសំដៅទៅប្រជាជនលីបង់ថា អ្នកមានឱកាសមួយ ដើម្បីសង្គ្រោះប្រទេសលីបង់ មុនពេលធ្លាក់ចូលកាន់តែជ្រៅក្នុងសង្រ្គាមដ៏យូរអង្វែង ។
ដែលនឹងនាំឲ្យមានការបំផ្លិចបំផ្លាញ និងការរងទុក្ខ ដូចយើងបានមើលឃើញនៅហ្គាហ្សាស្រាប់..!។
ខ្ញុំប្រាប់អ្នករាល់គ្នា ចំពោះប្រជាជនលីបង់ សូមរំដោះប្រទេសរបស់អ្នកពីក្រុមហេសបូឡា ដើម្បីឲ្យសង្រ្គាមនេះអាចបញ្ចប់។
មុននេះ ក្រុមហេសបូឡា បាននិយាយថា ខ្លួនបានបាញ់ស្រោចរ៉ូកែតជាច្រើនគ្រាប់ ទៅកាន់ទីក្រុងកំពង់ផែហៃហ្វា (Haifa) របស់អ៊ីស្រាអែល ។
បន្ទាប់ពីយោធាអ៊ីស្រាអែល បានរាយការណ៍ថា គ្រាប់ផ្លោងចំនួន៨៥ គ្រាប់ហោះចេញពីប្រទេសលីបង់។
អ៊ីស្រាអែល បើកការវាយប្រហារលើគោលដៅក្រុមហេសបូឡាក្នុងប្រទេសលីបង់ កាលពីថ្ងៃទី ២៣ ខែកញ្ញា បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ជាង២.០០០ នាក់ស្លាប់៕