ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ(ទី៩ខែតុលា)បានរាយការណ៍ថា កូរ៉េខាងជើង បានតែងតាំងរដ្ឋមន្ត្រីការពារជាតិថ្មី..។
ប៉ុន្តែកូរ៉េខាងជើង ពុំបានលើកឡើង អំពីការចាត់វិធានការ ដើម្បីពង្រឹងគោលជំហរ ប្រឆាំងនឹងកូរ៉េខាងត្បូងនោះឡើយ…!។
លោក No Kwang Chol ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិថ្មី ឱ្យឡើងកាន់តំណែងជំនួសលោក Kang Sun Nam នៅឯសម័យប្រជុំដ៏សំខាន់មួយនៃ សភាកូរ៉េខាងជើង.!។
លោក No Kwang Chol ធ្លាប់បានចូលរួមនៅក្នុងគណៈប្រតិភូរបស់លោក គីម ជុងអ៊ុន អំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរីកាលពីឆ្នាំ ២០១៨ និងវៀតណាម នៅឆ្នាំ២០១៩ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
គួរបញ្ជាក់ថា ការប្រកាសតែងតាំងលោក No ធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រធានការពារជាតិក្រុងសេអ៊ូលបាននិយាយថា ទាហានកូរ៉េខាងជើងទំនងជាកំពុងប្រយុទ្ធនៅអ៊ុយក្រែនជាមួយទាហានរុស្ស៊ី ដោយខ្លះត្រូវបានគេជឿថា ត្រូវបានសម្លាប់ហើយ៕