ខ្មាន់កាំភ្លើងប្រហែល៤០នាក់ បាញ់ប្រហារ នៅអណ្តូងរ៉ែធ្យូងថ្ម ក្នុងប្រទេសប៉ាគីស្ថាន!

អ្នករបួសច្រើននាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Quetta កាលពីថ្ងៃសុក្រ(ទី១១ខែតុលា)។

ដោយសារខ្មាន់កាំភ្លើង បើកការបាញ់ប្រហារ លើទីតាំងអណ្តូងរ៉ែធ្យូងថ្ម នៅភាគនិរតីនៃប្រទេសប៉ាគីស្ថាន..!។

នគរបាលនិយាយថា ខ្មាន់កាំភ្លើងប្រហែល៤០នាក់ ប្រដាប់ដោយកាំភ្លើង គ្រាប់រ៉ុក្កែត និងគ្រាប់បែកដៃបានសម្លាប់កម្មករ អណ្តូងរ៉ែមួយចំនួន ក្នុងពេលកំពុងដេកលង់លក់.។

នគរបាលបញ្ជាក់ថា មនុស្សជាង២០នាក់ ត្រូវបានបាញ់សម្លាប់ ប៉ុន្តែពុំមានការអះអាងពីការទទួលខុសត្រូវភ្លាមៗនោះទេ។

ម្ចាស់អណ្តូងរ៉ែម្នាក់ បានប្រាប់សារព័ត៌មានរ៉យទ័រថា អ្នកវាយប្រហារ ។
បានដុតកម្ទេចអណ្តូងរ៉ែចំនួន ១០កន្លែង រួមជាមួយឧបករណ៍ និងគ្រឿងចក្រ ។
ខណៈម្ចាស់អណ្តូងរ៉ែ បានទទួលការគំរាមកំហែងពីក្រុមសកម្មប្រយុទ្ធមួយរយៈមកហើយ។

ការវាយប្រហារ បានកើតឡើងនៅក្នុងខេត្ត Balochistan ដែលសម្បូររ៉ែ មានព្រំប្រទល់ជាប់ប្រទេស អាហ្វហ្គានីស្ថាន និងប្រទេសអ៊ីរ៉ង់។

ការបះបោរ រយៈពេលជាច្រើនទសវត្សរ៍មកនេះនៅខេត្ត Balochistan ដោយក្រុមសកម្មប្រយុទ្ធផ្តាច់ខ្លួន បាននាំឱ្យមានការវាយប្រហារជាញឹកញាប់ប្រឆាំងរដ្ឋាភិបាល កងទ័ព និងផលប្រយោជន៍របស់ចិន នៅក្នុងតំបន់៕

Leave a Reply

Your email address will not be published. Required fields are marked *