អាជ្ញាធរអ៊ីស្រាអែលបានបញ្ជូនសាកសពជនជាតិប៉ាឡេស្ទីនចំនួន 15 នាក់ទៅកាន់តំបន់ហ្គាហ្សា ជាផ្នែកមួយនៃកិច្ចព្រមព្រៀងឈប់បាញ់ ដែលកំពុងអនុវត្តជាបណ្តោះអាសន្ន។
ប្រភពវេជ្ជសាស្រ្តក្នុងហ្គាហ្សាបានឱ្យដឹងថា សាកសពជាច្រើនបង្ហាញសញ្ញានៃការធ្វើទារុណកម្ម និងការប្រហារជីវិត។
ប្រភពពីសារព័ត៌មានAl Jazeera នៅថ្ងៃសៅរ៍ទី18 តុលា។
នៅទីក្រុង Zeitoun នៃហ្គាហ្សា មានសមាជិកគ្រួសារមួយចំនួន 11 នាក់ត្រូវបានសម្លាប់ បន្ទាប់ពីយានជំនិះរបស់ពួកគេត្រូវអ៊ីស្រាអែលវាយប្រហារ។ អាជ្ញាធរអ៊ីស្រាអែលអះអាងថា រថយន្តនោះបានឆ្លងកាត់តំបន់បន្ទាត់ពណ៌លឿងដែលស្ថិតនៅក្រោមការគ្រប់គ្រងយោធា។
តាំងពីបទឈប់បាញ់ចូលជាធរមាន អ៊ីស្រាអែលត្រូវបានចោទប្រកាន់ថាបានសម្លាប់មនុស្សប៉ុន្មាន 28 នាក់បន្ថែមទៀត។
ប្រជាជនប៉ាឡេស្ទីននៅហ្គាហ្សានៅតែប្រឈមនឹងការខ្វះខាតអាហារ និងទឹកស្អាត។ អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិកំពុងអំពាវនាវឱ្យអ៊ីស្រាអែលបើកផ្លូវអនុញ្ញាតឱ្យជំនួយមនុស្សធម៌ចូល៕