ទីភ្នាក់ងាររដ្ឋ TASS បានឱ្យដឹងថា មនុស្ស៣នាក់ ក្នុងនោះមន្ត្រីប៉ូលិសម្នាក់បានស្លាប់ ដោយសារខ្មាន់កាំភ្លើង មិនស្គាល់អត្តសញ្ញាណ បើកការបាញ់ប្រហារលើរថយន្ត១គ្រឿង នៅក្នុងសាធារណរដ្ឋ Ingushetia របស់ប្រទេសរុស្ស៊ី…!។
ការបាញ់ប្រហារនេះ បានផ្តោតលើរថយន្តដែលដឹកមន្ត្រីប៉ូលិស..។
របាយការណ៍បឋមបញ្ជាក់ពីជនរងគ្រោះ បានឲ្យដឹងថា មនុស្សជាច្រើននាក់ក៏បានរងរបួសក្នុងការវាយប្រហារនោះដែរ។
យ៉ាងណាមិញ មិនទាន់មានរបាយការណ៍លម្អិតបន្ថែមពាក់ព័ន្ធករណីបាញ់ប្រហារនេះទៅឡើយទេ ខណៈដែលការស៊ើបអង្កេតមួយកំពុងដំណើរការ៕