រថភ្លើងដឹកអ្នកដំណើរ.បានបុកជាមួយរថភ្លើងដឹកទំនិញ.ដែលកំពុងឈប់ស្ងៀម នៅតំបន់ Tiruvallar នៃប្រទេសឥណ្ឌា កាលពីថ្ងៃសុក្រ(ទី១១ខែតុលា)។
បណ្ដាលឱ្យធ្លាក់ទូ.រថភ្លើង ចំនួន១២ ចេញពីលើផ្លូវដែក របួសមនុស្ស១៩នាក់ និងខកខានដំណើររាប់សិបនាក់…។
មន្ត្រីផ្លូវដែកម្នាក់ បាននិយាយថា រថភ្លើងល្បឿនលឿន រវាងទីក្រុង Mysuru និង Darbhanga បានច្រលំចូលទៅក្នុងផ្លូវទី២ ជំនួសឲ្យការចូលទៅផ្លូវសំខាន់ទី១។
ដោយបង្កជាគ្រោះថ្នាក់ ដែលបណ្តាលឲ្យអ្នកដំណើរយ៉ាងហោចណាស់១៩នាក់រងរបួស។
តែយ៉ាងណាក្ដី អ្នកដំណើរដែលរងរបួសត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះភ្លាមៗ ដើម្បីទទួលការព្យាបាល។
បន្ទាប់ពីមានហេតុការណ៍នេះ គេឃើញអ្នកដំណើរ រាប់សិបនាក់ជាប់ដំណើរ នៅទីនោះ។
ដោយនាំគ្នាឈរលើផ្លូវ ក្បែរស្ថានីយ៍ជាមួយនឹងវ៉ាលិសរបស់ពួកគេ។
រដ្ឋមន្ត្រីប្រចាំរដ្ឋ លោក M.K. Stalin តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X បានសន្យាថា ក្រុមបង្កើតឡើងដាច់ដោយឡែកមួយ ។
កំពុងដំណើរការរៀបចំអាហារ និងមធ្យោបាយធ្វើដំណើរ សម្រាប់អ្នកដំណើរដែលត្រូវបានជួយសង្គ្រោះជាប់នៅទីនោះ ឲ្យបានត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ។
ឧបទ្ទវហេតុនេះ បាននាំឲ្យរថភ្លើងជាច្រើន នៅក្នុងតំបន់ ត្រូវកំណត់ពេលវេលាធ្វើដំណើរឡើងវិញ៕