(វៀតណាម)៖ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម រសៀលថ្ងៃអង្គារទី១២ ខែធ្នូ ២០២៣។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបជាមួយ លោកជំទាវ ង្វៀន ធី ថាញ់ (Nguyen Thi Thanh) សមាជិកគណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនីស្តវៀតណាម សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាប្រធានគណៈកម្មការទទួលបន្ទុកការងារសមាជិករដ្ឋសភា អនុប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការមជ្ឈិមបក្ស និងជា ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា (VCFA) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ៕