Update៖ អៀរឡង់ ថ្កោលទោសអ៊ីស្រាអែល ចំពោះការវាយប្រហារលើកងកម្លាំងអង្គការសហប្រជាជាតិនៅលីបង់!

មេបញ្ជាការកងកម្លាំងការពារជាតិអៀរឡង់ កាលពីថ្ងៃសុក្រ(ទី១១ ខែតុលា)បានរិៈគន់ការវាយប្រហារ របស់អ៊ីស្រាអែលនៅជិតទីតាំងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅភាគខាងត្បូងប្រទេសលីបង់ ដោយហៅវាថាជា “ការបាញ់ប្រហារដោយផ្ទាល់” ។

លោក Sean Clancy បាននិយាយនៅ RTE News ថា “ការបាញ់ចូលទៅក្នុងប៉មអ្នកសង្កេតការណ៍ គឺមានចេតនាបាញ់ដោយផ្ទាស់” ។
លោកបានហៅការវាយប្រហាររបស់អ៊ីស្រាអែលទៅលើកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិមកលើសហគមន៍ពិភពលោក ដោយជំរុញឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបញ្ឈប់ការវាយប្រហាររបស់ខ្លួន។

គួរជម្រាបថា កងកម្លាំងអ៊ីស្រាអែលនៅព្រឹកថ្ងៃសុក្របានបាញ់ផ្លោងលើប៉ុស្តិ៍សង្កេតការណ៍ដែលជាកម្មសិទ្ធិរបស់កងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅឯទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងទីក្រុង Naqoura ភាគខាងត្បូងប្រទេសលីបង់ ដោយបានបង្ករបួសដល់កងរក្សាសន្តិភាពពីរនាក់មកពីប្រទេសស្រីលង្កា នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិរបស់ប្រទេសលីបង់។
អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសដ៏ធំនៅទូទាំងប្រទេសលីបង់ សំដៅលើទីតាំងរបស់ក្រុមហេសបូឡា ចាប់តាំងពីថ្ងៃទី 23 ខែកញ្ញា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 1,351 នាក់ របួសជាង 3,800 នាក់ និងជាង 1,2 លាននាក់ផ្លាស់ទីលំនៅ៕

Leave a Reply

Your email address will not be published. Required fields are marked *