ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា កងទ័ពអ៊ីស្រាអែល បានដាក់ពង្រាយកម្លាំងបន្ថែមទៀត នៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃអង្គារ៍(ទី១៥ខែតុលា)។
វិទ្យុកងទ័ពអ៊ីស្រាអែល បាននិយាយថា កងពលធំទី 210 កំពុងធ្វើការវាយឆ្មក់តាមគោលដៅនៅភ្នំ Dov (កសិដ្ឋាន Shebaa) ។
កងទ័ពបានប្រកាសពីការដាក់ពង្រាយកងពលចំនួនបួនសម្រាប់ ប្រតិបត្តិការជើងគោករបស់ខ្លួន នៅភាគខាងត្បូងប្រទេសលីបង់។
កងពលយោធា ជាធម្មតាមានកងពលតូចយោធាច្រើនជាងមួយ ហើយយោងទៅតាមស្តង់ដារយោធា មានទាហានជាង 10,000 នាក់។
កងទ័ពអ៊ីស្រាអែល មិនបានបញ្ជាក់ពីចំនួនទាហានដែលចូលរួមក្នុងការលុកលុយរបស់ខ្លួននៅភាគខាងត្បូងប្រទេសលីបង់ទេ។
កងទ័ព បាននិយាយនៅព្រឹកថ្ងៃអង្គារថា កងពលតូចទី ៨១០ របស់ខ្លួនបានធ្វើការវាយឆ្មក់តាមគោលដៅលើទីតាំងកងកម្លាំង Radwan របស់ Hezbollah នៅភាគខាងត្បូងប្រទេសលីបង់កាលពីសប្តាហ៍មុន។
សេចក្តីថ្លែងការណ៍យោធា បានអះអាងថា សព្វាវុធ ឧបករណ៍ឃ្លាំមើល និងហេដ្ឋារចនាសម្ព័ន្ធយោធា ត្រូវបានរកឃើញ និងបំផ្លាញកំឡុងពេលវាយឆ្មក់។
ភាពតានតឹងក្នុងតំបន់បានកើនឡើងដោយសារតែការវាយលុកដ៏ឃោរឃៅរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប ដែលបានសម្លាប់មនុស្សជិត 42,400 នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីឆ្នាំមុន។
ជម្លោះនេះបានរីករាលដាលដល់ប្រទេសលីបង់ ដោយអ៊ីស្រាអែលបានបើកការវាយប្រហារយ៉ាងសាហាវនៅទូទាំងប្រទេស ដែលបានសម្លាប់មនុស្សជាង 1,500 នាក់ និងរបួសជាង 4,500 នាក់ចាប់តាំងពីថ្ងៃទី 23 ខែកញ្ញា៕