Update៖ ក្រុមប្រដាប់អាវុធមីយ៉ាន់ម៉ា ដណ្តើមបានទីប្រជុំជន១ទៀត លើផ្លូវទៅកាន់ប្រទេសចិន!

អ្នកស្រុកម្នាក់បាននិយាយថា ក្រុមយុទ្ធជនមកពីក្រុមប្រដាប់អាវុធជនជាតិភាគតិចសហភាពមីយ៉ាន់ម៉ា។ បានដណ្តើមយកទីប្រជុំជនមួយផ្សេងទៀត នៅតាមបណ្តោយផ្លូវយុទ្ធសាស្ត្រ ទៅកាន់ប្រទេសចិន។

រដ្ឋសាន (Shan) ភាគខាងជើងបានកក្រើកជាមួយនឹងការប្រយុទ្ធគ្នាចាប់តាំងពីរដូវក្តៅមក ។
នៅពេលដែលសម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិច បានបន្តការវាយលុកប្រឆាំងនឹងយោធានៅតាមបណ្តោយផ្លូវហាយវេទៅកាន់ខេត្តយុនណាន (Yunnan) របស់ប្រទេសចិន។

អ្នកនាំពាក្យកងទ័ពរំដោះជាតិ តាអាង (TNLA)បានប្រាប់សារព័ត៌មាន AFP នៅថ្ងៃទី១៤ ខែតុលាថា ក្រុមប្រដាប់អាវុធនេះបានវាយដណ្តើមយកមូលដ្ឋានយោធាចុងក្រោយដែលនៅសេសសល់នៅទីប្រជុំជន ស៊ីប៉ (Hsipaw) កាលពីថ្ងៃទី១៣ ខែតុលា បន្ទាប់ពីមានការប្រយុទ្ធគ្នាជាច្រើនសប្តាហ៍។
អ្នកនាំពាក្យរូបនោះបន្ថែមថា យើងដណ្ដើមបានទីតាំងឈរជើងទាំងអស់របស់កងទ័ព ហើយពុំមានទាហានមីយ៉ាន់ម៉ា ទៀតទេក្នុងតំបន់នោះ។

ទីប្រជុំជន Hsipaw ជាធម្មតាមានអ្នកស្រុកប្រហែល ២០.០០០នាក់ ហើយស្ថិតនៅលើផ្លូវហាយវេពីទីក្រុង ម៉ានដាឡាយ (Mandalay) របស់មីយ៉ាន់ម៉ា ទៅកាន់ព្រំដែនប្រទេសចិន តាមបណ្តោយផ្លូវពាណិជ្ជកម្មរាប់រយលានដុល្លារក្នុងមួយឆ្នាំៗ។
អ្នកស្រុក Hsipaw ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ប្រាប់ AFP កាលពីថ្ងៃអង្គារ (១៥ តុលា) ថា យុទ្ធជនតាអាង TNLA បានកាន់កាប់ទីក្រុងនេះហើយកាលពីថ្ងៃ(ទី១៣ ខែតុលា)ហ្នឹង៕

Leave a Reply

Your email address will not be published. Required fields are marked *