ឯកឧត្តម ជា សុមេធី អញ្ជើញជាអធិបតីក្នុងពិធីប្រណាំង(ទូកង)នៅខេត្តព្រៃវែង!

(ព្រៃវែង)៖ ពិធីប្រណាំង(ទូកង)នៅខេត្តព្រៃវែង បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួង សង្គមកិច្ច អតីតយុទ្ធជន យុវនិតិសម្បទា និងលោកជំទាវ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តម សួនសុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកជំទាវដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមលោកជំទាវជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អភិបាលក្រុង ស្រុកប្រធានមន្ទីរ អង្គភាពជុំវិញខេត្តមន្ត្រីរាជការក្នុងខេត្ត ។

ជាពិសេសបានចូលរួមពីសំណាក់ប្រជាពលរដ្ឋនៅក្នុងខេត្តយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ មកលើកទឹកចិត្តទូកមកពីបណ្តាក្រុងស្រុករបស់ខ្លូនផងដែរ។
ឯកឧត្តម ជា សុមេធី ក៏បានមានប្រសាសន៍លើកឡើងថា សូមឲ្យកីឡាករទាំងអស់ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បី ។
ដណ្ដើមយកជ័យលាភីចំណាត់ថ្នាក់ល្អជូនដល់ទូករបស់ខ្លួន កីឡាករនាំមកនូវមិត្តភាព សាមគ្គីភាពសុខភាពល្អ កីឡារស់នៅក្នុងសន្តិភាព ដូច្នេះសូមនាំគ្នាថែរក្សានូវសុខសន្តិភាពសមិទ្ធផលដែលមាននិងកសាងនូវសមិទ្ធផលថ្មីជាបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ផងដែរថា(ទូកង)ខ្នាតអន្តរជាតិ ទាំងអស់ចំនួន 47 ទូក ក្នុងនោះចំណុះពិត 1,034 នាក់ ចំណុះត្រៀម 282នាក់ និងទូកងខ្នាតវែងសរុបទាំងអស់ចំនួន 16 ទូក ដែលមានចំណុះពិត 1,193 នាក់ ចំណុះត្រៀម 230 នាក់។
ទូកងសរុបទាំងខ្នាតវែងនិងខ្នាតអន្តរជាតិ មានចំនួន 63ទូកដែលមានចំណុះពិតនិងចំណុះត្រៀមសរុបទាំងអស់ចំនួន 2,74 9នាក់។
ចំពោះដំណើរការនៃការប្រណាំងមានរយៈពេល 2 គឺ ថ្ងៃទី 16 អ៊ុំចំនួន 4 ជើង។
ព្រឹកអ៊ុំចំនួនពីរជើង ប្ដូរខ្សែទឹកនិងពេលរសៀលអ៊ុំចំនួន 2 ជើងប្ដូរខ្សែទឹកដូចគ្នានឹងថ្ងៃទី 17 គឺអ៊ុំចំនួនមួយជើងនិងពេលរសៀលអ៊ំមួយជើង ទៀតដោយប្ដូរខ្សែទឹកដាច់ព្រាត់ បិទកម្មវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *