Update៖ ក្រុមមូស្លីម នៅអាមេរិកទាមទារឲ្យ អ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើជំរុំភៀសខ្លួននៅតំបន់ហ្គាហ្សា!

ក្រុមប្រឹក្សាទំនាក់ទំនងអាមេរិក-អ៊ីស្លាម (CAIR) កាលពីថ្ងៃអង្គារ(ទី១៥ ខែតុលា) បានជំរុញឱ្យរដ្ឋបាលលោក Biden ដើម្បីទាមទាទៅអ៊ីស្រាអែលឲ្យបញ្ឈប់ការវាយប្រហារលើជំរុំជនភៀសខ្លួន Jabalia នៅតំបន់ហ្គាហ្សាស្ទ្រីប។

បុរសជនជាតិអាមេរិកប៉ាឡេស្ទីនម្នាក់មកពីរដ្ឋ Virginia ដែលមិនស្គាល់អត្តសញ្ញាណបានជូនដំណឹងដល់ CAIR ថាផ្ទះរបស់គ្រួសារគាត់នៅតំបន់ហ្គាហ្សាត្រូវបានអ៊ីស្រាអែលទម្លាក់គ្រាប់បែកកាលពីថ្ងៃចន្ទ។

បន្ទាប់ពីការវាយប្រហារដំបូង ម្តាយ និងសមាជិកគ្រួសារជាច្រើននាក់បានរងរបួស និងនៅរស់ ប៉ុន្តែបានជាប់នៅក្រោមគំនរបាក់បែក។
CAIR បាននិយាយថា គ្រួសារនេះត្រូវបានគេរាយការណ៍ថាបានទាក់ទងអាជ្ញាធរអ៊ីស្រាអែលជាមួយនឹងទីតាំង និងកូអរដោនេ GPS នៃផ្ទះដើម្បីជួយសម្រួលដល់ការឆ្លងកាត់ដោយសុវត្ថិភាពនៃរថយន្តសង្គ្រោះ។

ជាមួយគ្នានេះដែរ ប្រភពក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃអង្គារថា កងកម្លាំងអ៊ីស្រាអែលបានកំណត់គោលដៅលើតំបន់ជាច្រើនរួមមាន Khan Younis ជំរុំជនភៀសខ្លួន Nuseirat និងជំរុំ Jabalia នៅតំបន់ហ្គាហ្សា។

គួរជម្រាបថា អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង 42.000 នាក់នៅក្នុងតំបន់ហ្គាហ្សា និងបានជម្លៀសប្រជាជនជិត 2.3 លាននាក់ក្នុងកំឡុងឆ្នាំចុងក្រោយនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *