ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃអង្គារ(ទី១៥ ខែតុលា)ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu មិនត្រូវភ្លេចថាប្រទេសរបស់ខ្លួនបង្កើតឡើងដោយការសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ។
ក្នុងអំឡុងពេលកិច្ចប្រជុំបិទទ្វារនៅឯ Elysee លោក Macron បានយោងសេចក្តីសម្រេចដែលបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិក្នុងខែវិច្ឆិកា ឆ្នាំ 1947 ទាក់ទងនឹងការបែងចែកប៉ាឡេស្ទីនទៅជារដ្ឋជ្វីហ្វ និងរដ្ឋអារ៉ាប់។
លោក Macron ដែលបានអំពាវនាវឱ្យបញ្ឈប់ការនាំចេញសព្វាវុធទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីប្រើប្រាស់នៅក្នុងតំបន់ហ្គាហ្សា និងលីបង់ បានព្រមានថា នេះមិនមែនជាពេលដែលត្រូវព្រងើយកន្តើយចំពោះការសម្រេចចិត្តរបស់អង្គការសហប្រជាជាតិនោះទេ។
ទោះបីជាមានការតវ៉ាជាអន្តរជាតិ និងការអំពាវនាវឱ្យមានបទឈប់បាញ់ក៏ដោយ ក៏អ៊ីស្រាអែលនៅតែបន្តការវាយលុករបស់ខ្លួនទាំងនៅក្នុងតំបន់ហ្គាហ្សា និងលីបង់។
បារាំង ក៏ បាន ថ្កោលទោស ការ បាញ់ របស់ អ៊ីស្រាអែល ទៅ លើ កង រក្សា សន្តិភាព របស់ អង្គការ សហប្រជាជាតិ នៅ ភាគ ខាង ត្បូង ប្រទេស លីបង់។
ជាការឆ្លើយតបទៅនឹងការកត់សម្គាល់របស់លោក Macron ការិយាល័យរបស់លោក Netanyahu បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា អ៊ីស្រាអែលមិនត្រូវបានបង្កើតឡើងតាមរយៈការសម្រេចចិត្តរបស់អង្គការសហប្រជាជាតិនោះទេ ប៉ុន្តែអ៊ីស្រាអែលត្រូវបានបង្កើតឡើងបន្ទាប់ពី “សង្គ្រាមឯករាជ្យ”៕