Update៖ យន្តហោះចម្បាំង អ៊ីស្រាអែល វាយប្រហារចំនួន ៣ លើកលើភាគខាងត្បូងប្រទេសលីបង់!

យន្តហោះចម្បាំងរបស់កងទ័ពអ៊ីស្រាអែលនៅថ្ងៃពុធ(ទី១៦ ខែតុលា) បានធ្វើការវាយប្រហារតាមអាកាសយ៉ាងហោចណាស់៣លើកនៅជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut ។

ទីភ្នាក់ងារសារព័ត៌មានជាតិផ្លូវការរបស់ប្រទេសលីបង់ បាននិយាយថាយន្តហោះចម្បាំងបានបើកការវាយប្រហារតាមអាកាសចំនួនបីលើកទៅលើជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut រួមទាំងការវាយប្រហារតាមអាកាសទៅលើសង្កាត់ Haret Hreik និងមួយទៀតនៅលើអគារក្បែរសាលារៀនមួយ។

យ៉ាងណាមិញ មិន មាន ព័ត៌មាន លម្អិត បន្ថែម ទៀត អំពី ការ ស្លាប់ និង របួស ឬ ការ ខូច ខាត សម្ភារៈ នោះទេ។

សូមជម្រាបថាល្ងាចថ្ងៃអង្គារ កងទ័ពអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសទៅលើទីក្រុង និងតំបន់មួយចំនួននៅភាគខាងត្បូង និងភាគខាងកើតប្រទេសលីបង់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣នាក់ និងរបួស ៣១នាក់ផ្សេងទៀត។

អ៊ីស្រាអែល បាន បើកការ វាយប្រហារនៅទូទាំងប្រទេស លីបង់ ដោយសំដៅលើទីតាំងរបស់ក្រុម ហេសបូឡា ចាប់ តាំង ពី ថ្ងៃ ទី ២៣ ខែ កញ្ញា ដោយ បាន សម្លាប់ មនុស្ស ជាង ១.៥០០ នាក់ និង ជាង ១ លាន នាក់ត្រូវ ភៀស ខ្លួន។

យុទ្ធនាការពីលើអាកាស គឺជាការកើនឡើងពីសង្គ្រាមឆ្លងព្រំដែនមួយឆ្នាំរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុករបស់ខ្លួនលើតំបន់ហ្គាហ្សាស្ទ្រីប ដែលអ៊ីស្រាអែលបានសម្លាប់មនុស្សជិត 42,400 នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាសលើកចុងក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *