ប៉ូលិស.បាននិយាយកាលពីថ្ងៃពុធ(ទី១៦ខែតុលា)ថា យ៉ាងហោចណាស់មនុស្ស៩០នាក់បានស្លាប់ និង៥០នាក់ផ្សេងទៀតបានរងរបួស ។
នៅពេលដែលរថយន្តដឹកប្រេង បានផ្ទុះនៅភាគពាយព្យ នៃប្រទេសនីហ្សេរីយ៉ា..!។
អ្នកនាំពាក្យប៉ូលិស Lawan Adamu បានប្រាប់ Anadolu ថា រថយន្តដឹកប្រេងបានផ្ទុះ នៅតាមបណ្តោយផ្លូវល្បឿនលឿន Kano-Hadejia ក្នុងតំបន់រដ្ឋាភិបាលក្នុងតំបន់ Taura ក្នុងរដ្ឋ Jigawa ។
លោកបានបន្ថែមថា ឧបទ្ទវហេតុនេះបានកើតឡើងនៅយប់ថ្ងៃអង្គារ ដោយរថយន្តដឹកប្រេងបានឆាបឆេះ យ៉ាងសន្ធោសន្ធៅ ដែលឆេះរហូតដល់ម៉ោង 3.15 នាទីព្រឹក (0215GMT) កាលពីថ្ងៃពុធ ខណៈអ្នកស្លាប់ភាគច្រើន គឺពួកគាត់នាំគ្នាទៅដួសប្រេង ពីស៊ីទែនរថយន្ត៕