Breaking៖ លោកJD Vance និយាយថាបទឈប់បាញ់នៅតំបន់ហ្គាហ្សាមានភាពរីកចម្រើន!

អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បានបង្ហាញអំពីការយល់ឃើញមួយចំពោះការរីកចម្រើននៃ បទឈប់បាញ់នៅហ្គាហ្សា ដែលបានប្រើប្រាស់ជាបណ្តោះអាសន្នសម្រាប់បញ្ចប់សង្គ្រាមអស់រយៈពេលពីរឆ្នាំ។
ប្រភពពីសារព័ត៌មានAP នៅថ្ងៃទី22 តុលា

ក្នុងដំណើរទស្សនកិច្ចរបស់គាត់នៅទីក្រុង Kiryat Gat ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃអង្គារ លោក Vance បាននិយាយថា បទឈប់បាញ់ដែលចាប់ផ្តើមនៅថ្ងៃទី 10 តុលា គឺលើសពីការរំពឹងទុក ដោយបញ្ជាក់ថាទោះបីមានការប៉ះទង្គិចតូចៗកើតឡើងវិញក៏ដោយ ការរីកចម្រើនជាក់ស្តែងបានធ្វើឱ្យស្ថានការណ៍ស្ងប់ស្ងាត់ជាងមុន។

វាមិនមែនជាសន្តិភាពពេញលេញទេ ប៉ុន្តែវាជាជំហាន សំខាន់មួយក្នុងទិសដៅត្រឹមត្រូវ។ ខ្ញុំមានទំនុកចិត្តថាយើង អាចរកឃើញភាពស្ថិតស្ថេរ ប្រសិនបើភាគីទាំងអស់ សហការគ្នា។

បេសកជនពិសេសមជ្ឈិមបូព៌ារបស់រដ្ឋបាល Trump លោក Steve Witkoff ក៏បានបញ្ជាក់ថា ការរីកចម្រើនបច្ចុប្បន្ន លឿនជាងដែលយើងរំពឹងទុក ប៉ុន្តែបានលើកឡើងពីបញ្ហាធំ បំផុតបន្តទៀត របៀបដកហូតអាវុធពីក្រុមហាម៉ាស និងការ កសាងឡើងវិញនៃតំបន់ដែលត្រូវបានបំផ្លាញយ៉ាងខ្លាំងដោយសង្គ្រាម៕

Leave a Reply

Your email address will not be published. Required fields are marked *