Update៖ ចំនួន​អ្នក​ស្លាប់​នៅ​តំបន់ហ្គាហ្សា បានកើនដល់ ១៨.៤១២នាក់ និងរបួសជាង៥០.០០០នាក់!

ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ 18,412 នាក់ហើយ។

អ្នកនាំពាក្យក្រសួង Ashraf al-Qudra បាននិយាយថា មនុស្ស ៥០,១០០ នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយលុករបស់អ៊ីស្រាអែល។

លោក al-Qudra បានប្រាប់សន្និសីទសារព័ត៌មានមួយថា”ករណីនៃជំងឺឆ្លងចំនួន 326,000 ត្រូវបានរកឃើញដោយក្រុមសុខភាព នៅក្នុងមជ្ឈមណ្ឌលជម្រកផ្សេងៗ” ។

អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សាស្ទ្រីប ពីលើអាកាស និងដី បានដាក់ការឡោមព័ទ្ធ និងបើកការវាយលុកក្នុងដីជាការសងសឹកចំពោះការវាយប្រហារឆ្លងព្រំដែនដោយក្រុមហាម៉ាស់ប៉ាឡេស្ទីនកាលពីថ្ងៃទី 7 ខែតុលា។

យោងតាមតួលេខផ្លូវការបានឱ្យដឹងថា ចំនួនអ្នកស្លាប់របស់អ៊ីស្រាអែលនៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសមានចំនួន 1,200នាក់។

បេសកជននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជំរុញឱ្យបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃច័ន្ទ ។
ខណៈដែលពួកគេបានទៅទស្សនាផ្នែកឆ្លងកាត់ព្រំដែន Rafah នៃប្រទេសអេហ្ស៊ីប ដែលជាចំណុចច្រកចូលតែមួយគត់សម្រាប់ជំនួយ៕

Leave a Reply

Your email address will not be published. Required fields are marked *