Update៖ លោក បៃដិន អបអរសាទរចំពោះអ៊ីស្រាអែល ដែលបានសម្លាប់មេដឹកនាំក្រុមហាម៉ាស់!

ប្រធានាធិបតីអាមេរិកលោក Joe Biden បានទូរស័ព្ទទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កាលពីថ្ងៃព្រហស្បតិ៍(ទី១៧ខែតុលា) ដើម្បីអបអរសាទរចំពោះការសម្លាប់ មេដឹកនាំក្រុមហាម៉ាស់ លោក Yahya Sinwar។

លោក បៃដិន ធ្វើការកត់សម្គាល់បែបនេះទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីបានធ្វើដំណើរដល់ប្រទេសអាល្លឺម៉ង់ សម្រាប់ការបំពេញទស្សនកិច្ច។
លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា ខ្ញុំបានហៅទូរស័ព្ទទៅកាន់ Bibi Netanyahu ដើម្បីអបអរសាទររូបលោក ចំពោះការស្លាប់របស់ Sinwar ដែលមានបាតដៃប្រឡាក់ដោយ ឈាម។

លោក បៃដិន បន្ថែមថាការស្លាប់របស់លោក Sinwar គឺជាឱកាសមួយដើម្បីឆ្ពោះទៅរកបទឈប់បាញ់ហ្កាហ្សា ប៉ុន្តែលោក ណេតាន់យ៉ាហ៊ូ បាននិយាយថា ការស្លាប់របស់មេដឹកនាំហាម៉ាសរូបនេះ គ្រាន់តែជាការចាប់ផ្ដើមនៃទីបញ្ចប់នៃសង្រ្គាមនៅហ្កាហ្សាតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា អ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានអះអាងថាមេដឹកនាំហាម៉ាស់ លោក Yahya Sinwar ដែលជាស្ថាបនិកការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ និងជាអ្នកនាំទៅរកការផ្ទុះសង្រ្គាមនៅហ្កាហ្សា ។
ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធាមួយរបស់ទាហានអ៊ីស្រាអែលនៅភាគខាងត្បូងហ្កាហ្សា កាលពីថ្ងៃពុធកន្លងទៅ។

ភ្លាមៗក្រុមហាម៉ាស់ មិនទាន់បានធ្វើអត្ថាធិប្បាយអ្វីទេ តែប្រភពផ្ទៃក្នុងហាម៉ាសបាននិយាយថាមានសញ្ញាពីតំបន់ហ្កាហ្សាដែលសន្មត់ថា លោក Sinwar ត្រូវបានសម្លាប់ ក្នុងប្រតិបត្តិការមួយរបស់អ៊ីស្រាអែល៕

Leave a Reply

Your email address will not be published. Required fields are marked *