រថយន្តបាឡែនកំពុងបើកបរសុខៗស្រាប់តែឆ្លងចរន្តភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ!

(កែប)៖ រថយន្ត camary បាឡែនមួយគ្រឿងកំពុងបើកបរលើដងផ្លូវស្រាប់តែឆ្លងចរន្តភ្លើងបណ្តាលឱ្យឆាបឆេះអស់ទាំងស្រុង ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៨ខែតុលា ឆ្នាំ២០២៤វេលាម៉ោង៦ព្រឹកលើផ្លូវជាតិលេខ ៣៣អា ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១-២ ត្រង់ចំណុចចាងណាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។

រថយន្តដែលរងការឆាបឆេះម៉ាកcamary បាឡែនពណ៌ទឹកមាសផ្លាកលេខ ភ្នំពេញ 2G. 8332 បើកក្នុងទិសដៅពីជើងទៅត្បូង។ ដែលមានម្ចាស់ឈ្មោះ ស្រី កា ភេទស្រី អាយុ ៣១ឆ្នាំមុខរបរបុគ្គលិកខារ៉ាអូខេមានហេងស្នាក់នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប(ពុំមានរងរបួសទេ) អ្នករួមដំណើរមានចំនួន៥នាក់ក្នុងនោះមាន ៖ ១.ឈ្មោះ ស្រី ពេជ្រ។២.ឈ្មោះ ស្រី ខួច ។៣.ឈ្មោះ ស្រី ណែត។៤.ឈ្មោះ ស្រី មុី ។៥.ឈ្មោះ ពន្លក ។ អ្នកទាំង ៥នាក់ ស្នាក់នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប(ពុំមានរងរបួសទេ មូលហេតុរថយន្តឆ្លងប្រព័ន្ធភ្លើង បណ្តាលឱ្យឆេះខូចខាតទាំងស្រុង៕

Leave a Reply

Your email address will not be published. Required fields are marked *