(ភ្នំពេញ)៖ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ ឈ្មោះ កាម៉ារូទីន ស៊ូហៃមី (ខ្មែរឥស្លាម)ពីបទ៖
១- រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនល្មេីស តាមមាត្រា២៤០ នៃក្រមព្រហ្មទណ្ឌ។
២- ប្រទូស្តកេរ្តិ៍ខ្មាស មានស្ថានទម្ងន់ទោសទាក់ទងនឹងចារី និងស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ តាមមាត្រា ២៤៧និងមាត្រា ២៤៨ នៃក្រមព្រហ្មទណ្ឌ ។
នេះបើតាមការបញ្ជាក់ពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។
សូមជម្រាបថា ថ្មីៗនេះ មានការល្បីពាក់ព័ន្ធជនត្រូវចោទឈ្មោះ កាម៉ារូទីន ស៊ូហៃមី ចាប់រំលោភក្មេងស្រីចំនួន១៨នាក់ ក្នុងនោះ បានសម្រេចខ្លះនិងមានផ្ទៃពោះទៀតផង៕