រដ្ឋបាលខេត្តតាកែវ រៀបចំពិធីប្រលែងបង្កង ចំនួន ២.០០០ក្បាល នៅក្រុងដូនកែវ!

(តាកែវ) ៖ កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ព្រមទាំងថ្នាក់ដឹកនាំ រដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលខេត្តស្វាយរៀង។ បានអញ្ជើញចូលរួមក្នុងពិធីប្រលែងបង្កង ចំនួន ២,០០០ក្បាល ស្មើនឹង ១៥០គីឡូក្រាម ចូលក្នុងបឹងតាកែវ ដើម្បីអភិរក្ស និង បង្កើនធនធានបង្កងឱ្យកាន់តែសម្បូរឡើងថែមទៀត នៅក្នុងបឹងតាកែវ ស្ថិតក្រុងដូនកែវ ខេត្តតាកែវ ។ខេត្តតាកែវ គឺជាខេត្តដែលសម្បូរបង្កងទឹកសាបធម្មជាតិច្រើនជាងគេ។

Leave a Reply

Your email address will not be published. Required fields are marked *