Update៖ បារាំង និងបែលហ្សិក ចាប់ផ្តើមបើកការស៊ើបអង្កេតលើកម្មវិធី Telegram នៅតំបន់អឺរ៉ុប!

ការិយាល័យព្រះរាជអាជ្ញានៅទីក្រុងប៉ារីស បានប្រកាសថា ក្រុមអ្នកស៊ើបអង្កេតបារាំង កំពុងសហការគ្នាជាមួយបែលហ្ស៊ិក ដើម្បីស៊ើបអង្កេតលើកម្មវិធី Telegram និងតាមដានសកម្មភាពរបស់នាយកប្រតិបត្តិ Telegram គឺលោក Pavel Durov ។
ព្រះរាជអាជ្ញាបារាំងកំពុងពិនិត្យមើលការចោទប្រកាន់លើមហាសេដ្ឋីបច្ចេកវិទ្យា ដែលមានដើមកំណើតរុស្ស៊ីរូបនេះរួចហើយ លើករណីដែល បើកដៃឱ្យមានការប្រព្រឹត្តអំពើខុសច្បាប់នៅលើកម្មវិធី Telegram ជាពិសេសគឺ ការបដិសេធមិនព្រមសហការជាមួយអាជ្ញាធរ។

ការស៊ើបអង្កេតពីសំណាក់បារាំងនិងបែលហ្ស៊ិក គឺស្ថិតនៅក្រោមក្របខ័ណ្ឌនៃអង្គភាព Eurojust ដែលជាទីភ្នាក់ងារសហភាពអឺរ៉ុប សម្រាប់កិច្ចសហប្រតិបត្តិការយុត្តិធម៌ព្រហ្មទណ្ឌ ដើម្បីអនុញ្ញាតឱ្យរដ្ឋនានា ផ្លាស់ប្តូរព័ត៌មាន និងភស្តុតាងដោយផ្ទាល់, សហការក្នុងពេលវេលាជាក់ស្តែង និងរួមគ្នាអនុវត្តប្រតិបត្តិការ ។
ការិយាល័យរដ្ឋអាជ្ញាទីក្រុងប៉ារីស បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា «នាយកដ្ឋានស៊ើបអង្កេតរបស់បារាំង ក៏ដូចជាដៃគូ Eurojust ផ្សេងៗ ជាពិសេសប្រទេសបែលហ្ស៊ិក បានចែករំលែកការស៊ើបអង្កេតដូចគ្នា» ទៅលើ Telegram។

ក្រោយពីការចាប់ខ្លួនលោក Pavel Durov នៅក្នុងទីក្រុងបារាំងមក មានប្រទេសធំៗចំនួនទៀត បានបើកការស៊ើបអង្កេតលើកម្មវិធី Telegram នៅក្នុងមានប្រទេសកូរ៉េខាងត្បូង និងប្រទេសឥណ្ឌា ហើយគិតមកដល់ពេលនេះ នៅមិនទាន់មានរបាយការណ៍ស្ដីអំពីលទ្ធផលនៃការស៊ើបអង្កេតនៅឡើយទេ៕

Leave a Reply

Your email address will not be published. Required fields are marked *