អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg កាលពីថ្ងៃសុក្រ បានសន្យាបន្តការគាំទ្រ ផ្នែកយោធាសម្រាប់អ៊ុយក្រែន ក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។
លោក Stoltenberg បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន រួមគ្នាជាមួយរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ Boris Pistorius នៅទីក្រុងប៊ែកឡាំងថា «ខ្ញុំមានទំនុកចិត្តថា អាមេរិកខាងជើង និងអឺរ៉ុបរួមគ្នានឹងបន្តគាំទ្រអ៊ុយក្រែន។
ចាប់តាំងពីសង្គ្រាមមក សម្ព័ន្ធមិត្តបានផ្តល់នូវការគាំទ្រដែលមិនធ្លាប់មានពីមុនមក រួមទាំងប្រព័ន្ធការពារដែនអាកាសទំនើប រថក្រោះប្រយុទ្ធ F16 កាំជ្រួចធ្វើដំណើរ»។
លោកបន្តថា«អ្នកត្រូវតែចងចាំ និងយល់ ប្រសិនបើប្រធានាធិបតី ពូទីន ឈ្នះនៅអ៊ុយក្រែន វាជាសោកនាដកម្មសម្រាប់ប្រជាជនអ៊ុយក្រែន ។
ប៉ុន្តែវាក៏មានគ្រោះថ្នាក់សម្រាប់យើងផងដែរ ពីព្រោះពេលនោះ សារទៅកាន់លោកប្រធានាធិបតី ពូទីន និងមេដឹកនាំផ្តាច់ការទាំងអស់នឹងជាពេលដែលពួកគេប្រើកម្លាំងយោធានៅពេលណា។
ពួកគេបំពានច្បាប់អន្តរជាតិ នៅពេលដែលពួកគេឈ្លានពានប្រទេសមួយផ្សេងទៀត ពួកគេទទួលបានអ្វីដែលពួកគេចង់បាន ហើយដែលធ្វើឱ្យយើងកាន់តែងាយរងគ្រោះ»។
ប្រធានអង្គការ NATO រូបនេះបានបញ្ជាក់ទៀតថា«យើងត្រូវតែបន្តផ្តល់ឱ្យអ៊ុយក្រែននូវសព្វាវុធដែលពួកគេត្រូវការដើម្បីរក្សាភាពរឹងមាំនៅលើសមរភូមិដើម្បីឱ្យពួកគេអាចរឹងមាំនៅតុចរចានៅថ្ងៃស្អែក” គាត់បាននិយាយមុនពេលកិច្ចប្រជុំជាមួយអធិការបតី Olaf Scholz នៅទីក្រុងប៊ែរឡាំង។
ស្របពេលជាមួយគ្នានោះ លោក Stoltenberg បានសរសើរការរួមចំណែករបស់អាល្លឺម៉ង់ថា ជាអ្នកគាំទ្រធំបំផុត ទីពីររបស់អ៊ុយក្រែននៅពីក្រោយសហរដ្ឋអាមេរិក៕