Update៖ កូរ៉េខាងត្បូង គ្រោងផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន បន្ទាប់ពីកូរ៉េខាងជើងបញ្ជូនទាហានទៅជួយរុស្ស៊ី!

ក្រុមមន្រ្តីទីក្រុងសេអ៊ូល បាននិយាយថា កូរ៉េខាងត្បូងអាចនឹងពិចារណាផ្គត់ផ្គង់អាវុធ ដោយផ្ទាល់ឱ្យទៅអ៊ុយក្រែន ដើម្បីជាផ្នែកមួយនៃចំណាត់ការឆ្លើយតប ចំពោះទំនាក់ទំនងយោធារវាងកូរ៉េខាងជើងនិងរុស្ស៉ី។
នេះបើយោងតាមសារព័ត៌មានReuters បានផ្សាយកាលពីថ្ងៃអង្គារទី២២ ខែតុលា។
ក្រោយមានការចោទប្រកាន់ទីក្រុងព្យុងយ៉ាងថាបានបញ្ជូនកងទ័ពចំនួន1.500នាក់ឱ្យទៅជួយរុស្ស៉ី ប្រយុទ្ធក្នុងសង្រ្គាមនៅអ៊ុយក្រែន។

ក្រុមមន្រ្តីនៃការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា ទីក្រុងសេអ៊ូលកំពុងរៀបចំចំណាត់ការការទូត សេដ្ឋកិច្ច និងយោធា សម្រាប់សេណារីយ៉ូផ្សេងៗគ្នា នៃកិច្ចសហប្រតិបត្តិការយោធារវាងទីក្រុងព្យុងយ៉ាងនិងទីក្រុងមូស្គូ។ ក្នុងនោះរួមមានទាំង ការផ្តល់ឱ្យអ៊ុយក្រែននូវសព្វាវុធសម្រាប់ប្រយុទ្ធតែម្តងប្រសិនបើស្ថានការណ៍កាន់តែដុនដាបខ្លាំង៕

Leave a Reply

Your email address will not be published. Required fields are marked *