(ភ្នំពេញ)៖ ក្រោយរងការឃុំខ្លួនពាក់ព័ន្ធករណី”លួចឯកសារ និង កំហែងយក”នោះមក នៅថ្ងៃទី១២.១២.២០២៣ម្សិលមិញ! ។
ក្រសួងព័ត៌មាន បានចាត់មេធាវីចំនួន២រូប សម្រាប់ការពារក្ដីឱ្យលោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM-TVnews។
គួរម្លឹកថាៈលោក នួន មេសា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅរាជធានីភ្នំពេញ កាលពីព្រលប់ទី០៤.១២.២០២៣ ពីបទ«កំហែងយក»។
កន្លងមកលោក នួន មេសា តែងតែធ្វើព័ត៌មាន គោរពតាមក្រមសីលធម៌ និងវិជ្ជាជីវៈត្រឹមត្រូវ.ផ្សព្វផ្សាយតាមប្រភព និងធ្វើបទសម្ភាសន៍ និយាយការពិតរាយការណ៍លឿន រហ័សគ្រប់ជ្រុងជ្រោយ។
ប៉ុន្តែរូបលោក បែរជាជួបរឿងនឹកស្មានមិនដល់ ដោយត្រូវឃាត់ខ្លួនពីបទ”កំហែងយក”ទៅវិញ ។
ហើយអ្វីដែលចម្លែកនោះ គឺដំណឹងនៃការឃាត់ខ្លួនលោក ត្រូវគេលាក់បាំងអស់រយៈពេល២ថ្ងៃ២យប់!។
ពោលគឺ រហូតដល់ថ្ងៃទី០៦.១២.២០២៣ ទើបមានការបញ្ជាក់ថាលោក នួន មេសា ពិតជាត្រូវបានឃាត់ខ្លួនប្រាកដមែន..!។
មិនតែប៉ុណ្ណោះ រហូតមកទល់និងពេលនេះដំណឹងនៃការឃុំខ្លួនលោក នួន មេសា ក៏ពុំត្រូវបានផ្សព្វផ្សាយ ឱ្យទូលំទូលាយផងដែរ..!។
សេចក្ដីរាយការណ៍បានឱ្យដឹងថា នៅមុនឃាត់ខ្លួនលោក នួន មេសា ទទួលបានឯកសារ នៃភាពមិនប្រក្រតីមួយចំនួន រួចក៏ធ្វើការទំនាក់ទំនង ទៅក្រុមហ៊ុនពាក់ព័ន្ធ ដើម្បីសុំការបំភ្លឺ នៅមុនពេលចុះផ្សាយ ក្នុងនោះលោក នួន មេសា មិនបានទារលុយពីគេទេ។
លុះដល់រសៀលថ្ងៃទី០៤.១២.២០២៣ ម្ចាស់ក្រុមហ៊ុន បានណាត់លោក នួន មេសា ឱ្យមកជួបនៅភោជនីយដ្ឋាន១កន្លែង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីធ្វើការបំភ្លឺ!។
ទន្ទឹមនិងនោះលោក នួន មេសា ក៏បានថតសំឡេង និងវីដេអូទុកជាភស្តុតាង ដើម្បីបញ្ជាក់ថា ខ្លួនមិនបានជំរិតទារលុយពីគេនោះឡើយ មិនដូច្នេះអី ពេលមកជួបស្រាប់តែសមត្ថកិច្ចឃាត់ខ្លួនលោក នួន មេសា យកមកសួរនាំតែម្ដង។
-ការចាប់និងឃុំខ្លួនលោក នួន មេសា នៅពេលនេះ«ដើមរាំង»សូមសម្ដែងការសោកស្ដាយ ចំពោះធនធានមនុស្ស កម្រិតបញ្ញវន្ត ដែលត្រូវអស់សេរីភាព បាត់បង់ឱកាស ជួបជុំប្រពន្ធកូន។
ជាមួយគ្នានោះ«ដើមរាំង»សូមស្នើយ៉ាងទទូចដល់ដើមបណ្ដឹង រួមនិងស្ថាប័នតុលាការអ្នកអនុវវត្តច្បាប់ មេត្តាយោគយល់អធ្យាស្រ័យ ។
ដោះលែងលោក នួន មេសា ឱ្យនៅក្រៅឃុំ ដើម្បីឱ្យរូបលោក បានកែប្រែកំហុស និងបំពេញវិជ្ជាជីវៈ ជួយសង្គម៕