លោក Konstantin Gavrilov ប្រធានគណៈប្រតិភូរុស្ស៊ី ចូលរួមកិច្ចពិភាក្សាសន្តិសុខ និងគ្រប់គ្រងអាវុធនៅទីក្រុងវីយែន ។
បាននិយាយថា ប្រទេសរុស្ស៊ី នឹងងាកទៅរកវិធានការឆ្លើយតប ភ្លាមៗ ប្រសិនបើទីក្រុងគៀវ។
ប្រើប្រាស់មូលដ្ឋានទ័ពអាកាសរបស់អង្គការណាតូ សម្រាប់តម្រៀបយន្តហោះដែលផលិត ដោយលោកខាងលិច ប្រគល់ និងជួយអ៊ុយក្រែន។
លោកបាននិយាយក្នុងអំឡុងកិច្ចប្រជុំវេទិកា OSCE ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខថា យើងបានទទួលការអត្ថាធិប្បាយរួចហើយថា ។
ចំពេលមានការបំផ្លិចបំផ្លាញយ៉ាងសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធផ្លូវអាកាសរបស់អ៊ុយក្រែន យន្តហោះ F-16 ដែលត្រូវបានប្រគល់ឱ្យអ៊ុយក្រែន អាចនឹងបំពេញបេសកកម្មរបស់ពួកគេពីមូលដ្ឋានទ័ពអាកាសនៅក្នុងប្រទេសប៉ូឡូញ រូម៉ានី និងស្លូវ៉ាគី។
យោងតាមអ្នកការទូត ទីក្រុងម៉ូស្គូនឹងចាត់ទុកនេះជាការចូលរួមរបស់ប្រទេសទាំងនេះនៅក្នុងជម្លោះ ហើយនឹងបង្ខំរុស្ស៊ីឱ្យងាកទៅរក វិធានការឆ្លើយតបភ្លាមចំពោះប្រទេសទាំងនោះ៕