Update៖ លោក ពូទីន ចាប់ផ្តើមធ្វើសមយុទ្ធនុយក្លេអ៊ែររបស់រុស្ស៊ី ក្នុងការក្លែងធ្វើការវាយប្រហារសងសឹក!

លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃអង្គារនេះ បានធ្វើសមយុទ្ធទ្រង់ទ្រាយធំនៃកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ដែលបង្ហាញពីការបាញ់មីស៊ីល ក្នុងការក្លែងធ្វើការវាយប្រហារសងសឹក។

ខណៈដែលលោកបានបន្តពង្រីកនុយក្លេអ៊ែររបស់ប្រទេស ចំពេលដែលមានភាពតានតឹងកើនឡើងជាមួយអ៊ុយក្រែន។ នេះយោងតាមសារព័ត៌មាន AP នៅថ្ងៃទី 30 ខែតុលានេះ ។

ថ្លែងក្នុងវីដេអូជាមួយមេដឹកនាំយោធា លោកពូទីន បាននិយាយថា សមយុទ្ធនេះនឹងក្លែងធ្វើសកម្មភាពក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងរួមបញ្ចូលការបាញ់បង្ហោះមីស៊ីលផ្លោង និងមីស៊ីលឆ្លងទ្វីប។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Andrei Belousov បាននិយាយថា សមយុទ្ធនេះមានគោលបំណងអនុវត្ត “កងកម្លាំងវាយលុក នឹងបើកការវាយប្រហារនុយក្លេអ៊ែរទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនុយក្លេអ៊ែរពីសំណាក់ដែលជាសត្រូវ”។

លោក ពូទីន បានប្រើអាវុធនុយក្លេអ៊ែរជាច្រើនលើក ដើម្បីរារាំងលោកខាងលិចក្នុងការគាំទ្រដល់អ៊ុយក្រែន បានសង្កត់ធ្ងន់កាលពីថ្ងៃអង្គារថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីនៅតែជា “អ្នកធានាដែលអាចទុកចិត្តបាននៃអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេស”។លោក ពូទីន បានសង្កត់ធ្ងន់ថា រុស្ស៊ីនឹងមិនចូលរួមក្នុងការរត់ប្រណាំងសព្វាវុធណាមួយឡើយ ប៉ុន្តែថាទីក្រុងមូស្គូចាំបាច់ត្រូវត្រៀមកម្លាំងនុយក្លេអ៊ែររបស់ខ្លួនឱ្យបានរួចរាល់ សម្រាប់ការប្រើប្រាស់៕

Leave a Reply

Your email address will not be published. Required fields are marked *