សមត្ថកិច្ច ចុះបង្ក្រាបក្រុមជីករ៉ែត្បូងដោយខុសច្បាប់ នៅស្រុកបរកែវ!

(ខេត្តរតនគិរី)៖ គ្រឿងចក្ររុញដី១គ្រឿង រួមនិងរថយន្ត១គ្រឿងដែលក្រុមឈ្មួញជាច្រើននាក់បានប្រើប្រាស់ជាមធ្យោបាយ សម្រាប់ជីករុករកត្បូង ត្រូវបានកម្លាំងនគរបាលស្រុកបរកែវ ចុះទៅបង្ក្រាប ដោយរឹបអូសយកទៅរក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលឃុំឡាមិញ..!។

ការចុះបង្ក្រាបនេះ បានធ្វើឡើងត្រង់ចំណុចបរិវេណដីចម្ការកៅស៊ូ១កន្លែងស្ថិតក្នុងភូមិត្រុំ ឃុំឡាមិញ ស្រុកបរកែវខេត្តរតនគិរី កាលពីថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០២៤។
ករណីនេះ ដឹកនាំដោយលោក មុត សម្បុត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
ពេលកងកម្លាំងចុះដល់ទីតាំងជីកត្បូងខាងលើ កម្មករបាននាំគ្នារត់ប្រសេចប្រសាចអស់ ។
ដោយបន្សល់ទុកនូវគ្រឿងចក្ររុញដីលុបរណ្តៅត្បូង១គ្រឿង និងរថយន្តដឹកដីរ៉ែ១គ្រឿង..!។
ទីតាំងនេះកន្លងទៅខាងសារព័ត៌មាន ធ្លាប់បានចុះផ្សាយរួចផងដែរ។
តែហាក់មិនដែលឃើញមានសមត្ថកិច្ចឬអាជ្ញាធរចុះបង្ក្រាបនោះទេ។
ទើបតែពេលនេះ មានប្រជាពលរដ្ឋធ្វើការប្តឹងចូលស្ថាប័នតុសាការក៏មានការចុះបង្ក្រាបបែបតែម្តង។

ប្រជាពលរដ្ឋរស់នៅទីនោះក៏បានសំណូមពរផងដែរ ដល់អភិបាលខេត្តនិងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ សុំឲ្យជួយយកចិត្តទុកដាក់ក្នុងការទប់ស្កាត់រាល់ការប្រព្រឹត្តបទល្មើសធនធានរ៉ែដោយខុសច្បាប់នោះផង ។
ព្រោះមានក្រុមឈ្មួញ ខិលខូចជាច្រើននាក់ដែលតែងតែលួច ចូលឆ្មក់ធ្វើសកម្មភាពជីករ៉ែត្បូងដោយអនាធិបតេយ្យ តាមទីតាំងជាច្រើនក្នុងទឹកដីនៃស្រុកបរកែវ ខេត្តរតនគិរីជាហូរហែ៕

Leave a Reply

Your email address will not be published. Required fields are marked *