ឃុំខ្លួនមន្ត្រីនៅខេត្តតាកែវ ចំនួន៣នាក់ ដែលជាអ្នកគ្រប់គ្រងខាងគម្រោងដេញថ្លៃផ្លូវថ្នល់!

(តាកែវ)៖ លោក ហេង វុទ្ធី នាយកទីចាត់ការ និងផែនការវិនិយោគនៃសាលាខេត្តតាកែវ រួមនិងមន្ត្រីក្រោមឱវាទ គឺលោក ម៉ម វិចិត្រ.លោក ប៊ុនធឿន (ដែលជាមន្ត្រីជំនាញខាងម្រោងដេញថ្លៃសាងសង់)ត្រូវបានតុលាការសម្រេចឃុំខ្លួនពីបទ រំលោភអំណាច និងភាពមិនប្រក្រតីមួយចំនួនពេលបំពេញភារកិច្ច។

-នេះបើយោងតាមលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាតំបូងខេត្តតាកែវ ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីនៅល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
គួររម្លឹកថា លោក ហេង វុទ្ធី នាយកទីចាត់ការ និងផែនការវិនិយោគសាលាខេត្តតាកែវ រួមនិងមន្ត្រី២នាក់ខាងលើ ត្រូវអង្គភាពប្រឆាំងពុករលួយឃាត់ខ្លួនកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
រួចបានបញ្ជូនមកកាន់តុលាការខេត្តតាកែវ ហើយសាលាដំបូងខេត្តតាកែវ ក៏បានធ្វើការចោទប្រកាន់ និងឈានដល់ការឃុំខ្លួន៕

Leave a Reply

Your email address will not be published. Required fields are marked *