Breaking៖ ព្យុះសង្ឃរា គំរាមកំហែងដល់កោះ Azores របស់ប្រទេសព័រទុយហ្គាល់!

នៅថ្ងៃទី 26 ខែកញ្ញា 2025 អតីតព្យុះសង្ឃរា Gabrielle ដែលបានបន្ទាបកម្រិតទៅជាព្យុះស៊ីក្លូន ក្រោយត្រូពិច ត្រូវបានព្យាករណ៍ថា នឹងនាំមកនូវលក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរ ទៅកាន់កោះ Azores ចាប់ពីថ្ងៃព្រហស្បតិ៍នេះ។

អ្នកជំនាញព្រមានថា ភ្លៀងធ្លាក់ខ្លាំង ខ្យល់កំណាច និងរលកសមុទ្របំផ្លិចបំផ្លាញអាចប៉ះពាល់ដល់ជីវិត និងទ្រព្យសម្បត្តិ។
ប្រភពពីសារព័ត៌មានAP ។

មជ្ឈមណ្ឌលព្យុះសង្ឃរា អាមេរិក (NHC) បានបញ្ជាក់ថា ទោះបីជា Gabrielle មិនមានលក្ខណៈត្រូពិចពេញលេញទៀតហើយក៏ដោយ ការគំរាមកំហែងនៅតែបន្តរហូតដល់ថ្ងៃសុក្រ។
នៅពេលវេលា ថ្មីៗនេះ ព្យុះស្ថិតនៅចម្ងាយប្រមាណ 193 គីឡូម៉ែត្រ ភាគនិរតីនៃកោះ Azores មានកម្លាំងខ្យល់អតិបរមា 110 គីឡូម៉ែត្រក្នុងមួយម៉ោង និងកំពុងផ្លាស់ទីទៅទិសឦសាន ដោយល្បឿនប្រមាណ 48 គីឡូម៉ែត្រក្នុងមួយម៉ោង។

NHC បានព្រមានថា រលកសមុទ្រធំៗនឹងធ្វើឱ្យមានទឹកជំនន់តាមតំបន់ឆ្នេរ និងអាចគំរាមកំហែងដល់ជីវិត។ ទោះបីជាចំណុចកណ្តាលនៃព្យុះឆ្លងកាត់ទៅហើយក៏ដោយ ផ្នែកខ្លះនៃកោះនឹងនៅតែប្រឈមមុខនឹងខ្យល់បក់ខ្លាំងប្រហែលកម្លាំងព្យុះ។

អ្នកព្យាករណ៍បានបន្ថែមថា បន្ទាប់ពីឆ្លងកាត់កោះ Azores ផលប៉ះពាល់របស់ Gabrielle នឹងបន្តឈានដល់ឆ្នេរព័រទុយហ្គាល់នៅចុងសប្ដាហ៍នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *