Update៖ អ៊ីរ៉ង់ កំពុងសាងសង់ផ្លូវក្រោមដីដើម្បីការពារពីការវាយប្រហាររបស់អ៊ីស្រាអែល!

ទីភ្នាក់ងារសារព័ត៌មាន Tasnimរបស់អ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃអង្គារ(ទី១២ខែវិច្ឆិកា)នេះថា អ៊ីរ៉ង់កំពុងសាងសង់ ផ្លូវរូងក្រោមដីការពារ នៅក្នុងរដ្ឋធានីតេអេរ៉ង់ បន្ទាប់ពីការវាយប្រហារដោយអ៊ីស្រាអែលលើគោលដៅយោធា ក្នុងប្រទេសអ៊ីរ៉ង់កាលពីខែមុន។
ផ្លូវរូងក្រោមដីនេះ នឹងតភ្ជាប់ស្ថានីយរថភ្លើងក្រោមដីទៅកាន់មន្ទីរពេទ្យ Imam Khomeini ដើម្បីជួយសម្រួលដល់ការធ្វើដំណើរនិងការជម្លៀសអ្នកជំងឺ ក្នុងករណីមានអាសន្ន។ មន្ត្រីក្រុងតេអេរ៉ង់បានប្រកាសថា ទីក្រុងនេះកំពុងសាងសង់ផ្លូវរូងក្រោមដីមួយ ដែលមានមុខងារការពារជាលើកដំបូង នៅក្នុងប្រទេសអ៊ីរ៉ង់។ ផ្លូវរូងក្រោមដីនេះ អាចប្រើសម្រាប់ការពារប្រជាជន ក្នុងករណីមានការវាយប្រហារ ឬគ្រោះមហន្តរាយ។
សូមជម្រាបថា កាលពីខែមុន អ៊ីស្រាអែលបានបើកការវាយប្រហារជាលើកដំបូង ទៅលើអ៊ីរ៉ង់ ដោយវាយប្រហារទៅលើរោងចក្រផលិតមីស៊ីល និងទីតាំងយោធាផ្សេងទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *