ចាប់ និងឃុំខ្លួននាយមេទាហានចូលនិវត្តន៍១រូប ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ដែលត្រូវជាឪពុករបស់លោក ស៊ន តារា!

(កំពង់ស្ពឺ)៖ បញ្ជាការដ្ឋានកងទ័ពជើងគោករួមនឹងអ្នកនាំពាក្យតុលាការ បានចេញសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍(ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤)ថា លោក សុខ ស៊ុនណារ៉េត អាយុ៦៦ឆ្នាំ នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ឋានន្តរស័ក្ដិវរសេនីយ៍ទោ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចាប់ឃាត់ខ្លួន និងត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចឃុំខ្លួនបណ្ដោះអាសន្នដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

គួរបញ្ជាក់ជូនថា លោក សុខ ស៊ុនណារ៉េត នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ឋានន្តរស័ក្ដិវរសេនីយ៍ទោ ដែលចូលនិវត្តន៍ គឺត្រូវជាឪពុករបស់លោក ស៊ន តារា សកម្មជនគណបក្សនយោបាយប្រឆាំង ១រូប ដែលកំពុងស្នាក់នៅឯបរទេស ហើយធ្លាប់ទទួលរងការព្រមានខ្លាំងៗពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា (CPP) អតីតនាយករដ្ឋមន្ដ្រី និងត្រូវជាឪពុករបស់នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន ៕

Leave a Reply

Your email address will not be published. Required fields are marked *