Update៖ ខ្មាន់កាំភ្លើង បានបាញ់សម្លាប់មនុស្ស១២នាក់នៅប្រទេសអាហ្វហ្គានីស្ថាន!

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយកាលពីថ្ងៃសុក្រ(ទី២២ខែវិច្ឆិកា)ថា មនុស្ស 12 នាក់បានស្លាប់នៅក្នុងការបាញ់ប្រហារដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណនៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន។ប្រភពពីសារព័ត៌មាន Anadolu។

ឧបទ្ទវហេតុនេះ បានកើតឡើងនៅទីសក្ការបូជាមួយនៅក្នុងស្រុក Nahrin នៃខេត្ត Baghlan ភាគខាងជើងក្នុងអំឡុងយប់ថ្ងៃព្រហស្បត្តិ៍ និងថ្ងៃសុក្រ នេះបើតាមសារព័ត៌មាន Khaama Press បានរាយការណ៍។
យ៉ាងណាមិញអត្តសញ្ញាណអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះមិនត្រូវបាន គេបង្ហាញឱ្យឃើញភ្លាមៗឡើយ។

គួរជម្រាបថា កងកម្លាំងអន្តរជាតិបានដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថានក្នុងខែសីហា ឆ្នាំ 2021 ហើយប្រទេសដែលហែកហួរដោយសង្រ្គាមត្រូវបានគ្រប់គ្រងដោយរដ្ឋបាលបណ្តោះអាសន្នរបស់តាលីបង់៕

Leave a Reply

Your email address will not be published. Required fields are marked *