Update៖ អ៊ីស្រាអែល អះអាងពីការធ្វើឃាតមន្ត្រីជីហាតអ៊ីស្លាមនៅភាគកណ្តាលហ្កាហ្សា!

កងទ័ពអ៊ីស្រាអែលបានអះអាងកាលពីថ្ងៃសុក្រ(ទី២២ខែវិច្ឆិកា) អំពីការធ្វើឃាតសមាជិកជាន់ខ្ពស់នៃចលនាជីហាតអ៊ីស្លាមនៅក្នុងការវាយប្រហារតាមអាកាសកាលពីសប្តាហ៍មុននៅតំបន់ Deir al-Balah កណ្តាលហ្គាហ្សាស្ទ្រីប។

ប្រភពពីសារព័ត៌មានAnadolu។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារតាមផ្លូវអាកាសកាលពីសប្តាហ៍មុនទៅលើ “Khaled Abu Daqa ដែលជាមេបញ្ជាការនៃអង្គភាពរ៉ុក្កែតនៅក្នុងចលនាជីហាតអ៊ីស្លាម” ។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ កងទ័ពបានអះអាងថាបានសម្លាប់យុទ្ធជនហាម៉ាស់ប្រាំនាក់នៅក្នុងការវាយប្រហារតាមអាកាសលើទីក្រុង Beit Lahia នៅភាគខាងជើង Gaza Strip កាលពីយប់ថ្ងៃពុធ។

ទាំងចលនាជីហាតអ៊ីស្លាមនិងចលនាហាម៉ាសមិនបានធ្វើអត្ថាធិប្បាយភ្លាមៗលើ ការ អះអាងរបស់កងទ័ពទេ។

អ៊ីស្រាអែលបានចាប់ផ្តើមសង្រ្គាមប្រល័យពូជសាសន៍លើតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនដោយក្រុមហាម៉ាស់ប៉ាឡេស្ទីនកាលពីខែតុលាឆ្នាំមុន ដែលបានសម្លាប់មនុស្សជាង 44,000 នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ និងជាង 104,000 នាក់រងរបួស។

ឆ្នាំទីពីរនៃអំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សាបានទាក់ទាញការថ្កោលទោសអន្តរជាតិកាន់តែខ្លាំងឡើង ដោយមន្ត្រី និងស្ថាប័ននានាបានដាក់ស្លាកការវាយប្រហារ និងការទប់ស្កាត់ការផ្តល់ជំនួយថាជាការប៉ុនប៉ងដោយចេតនាដើម្បីបំផ្លាញប្រជាជន។

គួរជម្រាបថា ICC បានប្រកាសនៅក្នុងចំណាត់ការដ៏សំខាន់មួយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិ Gallant ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងតំបន់ហ្គាហ្សា៕

Leave a Reply

Your email address will not be published. Required fields are marked *